នៅពេលកំដៅផែនដីបានកើនឡើងប្រហែលជា ៤អង្សាសេទៀត នោះនឹងមានប្រទេសកោះជាច្រើនត្រូវលុបចេញពីផែនទីពិភពលោក ដោយសារតែទឹកសមុទ្រកើនឡើង។កាលពីប៉ុន្មានម៉ោងមុននេះ ទំព័រ CNN បានរាយការណ៍ថា បម្រែបម្រួលអាកាសធាតុ កាន់តែធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាកោះតូចៗមួយចំនួន នៅលើសមុទ្រប៉ាស៊ីហ្វិក។ នៅពេលកំដៅផែនដីបានកើនឡើងប្រហែលជា ៤អង្សាសេទៀត ប្រទេសកោះទាំងនេះនឹងត្រូវលិចក្រោមទឹក
សមុទ្រមិនខាន។
width=426
                                              ប្រទេស Nauru
ក្នុងចំណោមប្រទេសជាកោះកណ្ដាលសមុទ្រ មួយចំនួន ប្រទេស Nauru គឺជាកោះមួយកំពុងស្ថិតក្នុងស្ថានភាពគួរឱ្យភ័យខ្លាចបំផុត។ នៅលើសមុទ្រប៉ាស៊ីហ្វិក ប្រទេស Nauru មានផ្ទៃក្រឡា ២១គីឡូម៉ែត្រ និងមានប្រជាជនប្រហែល ១០,០០០នាក់។ បើគេមើលតាមរយៈផែនទីអេឡិចត្រូនិក Nauru ប្រៀបបានដូចជាដុំថ្មដ៏សែនតូចមួយដុំ អណ្ដែកកណ្ដាលមហាសាគរដ៏ធំល្វឹងល្វើយ។

ការភ័យខ្លាចខាងលើ បាននាំឱ្យលោក Kieren Keke ដែលជារដ្ឋមន្ដ្រីការបរទេស Nauru ដឹកនាំសម្ព័ន្ធមិត្តនៃក្រុមប្រទេសជាកោះតូច (AOSIS) មកកាន់សន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅក្រុង Doha ប្រទេស Qatar នាឆ្នាំនេះ ដើម្បីអំពាវនាវដល់បណ្ដាលប្រទេសដែលមានឧស្សហកម្មរីកចម្រើនជាងគេក្នុងលោក កាត់បន្ថយការបង្កផ្សែងពុល ទប់ស្កាត់ការឡើងកំដៅរបស់ផែនដី។
សូមរំលឹកថា បណ្ដាប្រទេសដែលកំពុងរងការរិះគន់ថាកំពុងធ្វើឱ្យផែនដីឡើងកំដៅ មានដូចជា ចិន ឥណ្ឌា និងអាមេរិក។
ដោយ ៖ សីហាប្រភព ៖ GD