សាលា Oxbow នៅ Utah អាមេរិច គឺជាកន្លែងធ្វើឲ្យល្អប្រសើរឡើងវិញ សំរាប់ក្មេងប្រុសដែលជាអនិតិជន ដែលមានបញ្ហាចូលចិត្តកាមគុណ។

រឿងដែលទាក់ទងនឹងកាមគុណច្រើនបំផុត គឺបណ្តាលមកពីក្មេងប្រុសទាំងនោះញៀនទស្សនារឿងអាសអាភាសនៅក្នុងអ៊ីនធើណេត។ កន្លែងអប់រំនេះ គឺជាព្រះវិហារដែលមានជំនឿលើសាសនាមួយ។ សិស្សដែលនាំមកនៅទីនេះ ត្រូវបានរៀបចំឲ្យគេងនៅលើគ្រែជាន់(គ្រែថ្នាក់ៗ) នៅក្នុងអន្តេវេសិកដ្ឋានធំៗពីរ។

/

/

ពេលអាណាព្យាបាលនាំកូនប្រុសរបស់ខ្លួនមកផ្ញើនៅសាលានេះ ដែលត្រូវចំណាយទឹកប្រាក់ដល់ 9.000 USD/ខែ ពួកគាត់ទទួលស្គាល់ថាកូនរបស់ខ្លួននឹងត្រូវប្រព្រឹត្តតាមនូវរបបដ៏តឹងរឹងមួយ ដែលធ្វើឲ្យពួកគេចៀសផុតពីទំលាប់អាក្រក់ដែលធ្លាប់មាន។

មានក្មេងប្រុសប្រហែលជាម្ភៃនាក់ដែលត្រូវព្យាបាលរោគ, ត្រូវបំពេញកិច្ចការនៅក្នុងផ្ទះ ដោយហាមប្រើទូរស័ព្ទ និងអ៊ីនធើណេត។

សិស្សៗនៅ Oxbow ដែលមានអាយុចាប់ពី13 ដល់ 17ឆ្នាំ នឹងត្រូវបានពិគ្រោះយោបល់ និងទាក់ទងជាមួយឪពុកម្តាយមួយសប្តាហ៍មួយដងតាមរយះ Skype។ ការហ្វឹកហាត់ត្រូវអូសបន្លាយដល់ម៉ោង9h យប់។ នៅចុងសប្តាហ៍ ក្មេងៗទាំងនោះត្រូវធ្វើ Homework និងអនុវត្តការងារមួយចំនួនដូចជាបោកខោអាវជាដើម៕

/

/

ដោយ៖ សិលាប្រភព៖ zing