ជាការពិតណាស់ តើលោកអ្នកចង់អោយសមត្តភាពផ្លូវភេទរបស់លោកអ្នកកាន់តែល្អប្រសើរជាងមុនដែរ ឬទេ​ ?   បើយោងទៅតាម អ្នកឯកទេសខាងបញ្ហាផ្លូវភេទ បានបញ្ជាក់ថាអ្វីដែលនៅពីក្រោយរឿងនេះគឺថា លោកអ្នកត្រូវព្យាយាមធ្វើសកម្មភាពណាដែលវាមានផលប៉ះពាល់វិជ្ជមានទៅលើសមត្តភាពផ្លូវភេទ។

ដូច្នេះ  អ្នកឯកទេសរូបនេះក៏បានណែនាំនូវវិធីសាស្រ្តខ្លះៗ  ក្នុងការរក្សា ក៏ដូចជាបង្កើតសមត្តភាពផ្លូវភេទ ដែលប្រការទាំងនោះរួមមានដូចជា ៖

width=469

ធ្វើការងារផ្ទះអោយបានច្រើន   បើយោងទៅតាមការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយនៅក្នុង  Journal  of Family I ssues  បានអោយដឹងថា ពេលលោកអ្នកបានធ្វើការងារផ្ទះបានច្រើនកាលណា    នោះនិងអាចនាំអោយលោកអ្នក   អាចឈានទៅដល់ការរួមភេទជាមធ្យមដល់ទៅ ១៥ ដងក្នុងមួយឆ្នាំ។

ញ៉ាំបន្លែពណ៌បៃតងអោយបានច្រើន ជាការពិតណាស់​លោកអ្នកត្រូវបា្រកដអោយបានថាជារៀងរាល់ថ្ងៃយ៉ោងហោចណាស់ក៏បានញ៉ាំបន្លែពណ៌បៃតងដែរ   បើតាមការស្រាវជ្រាវបានអោយដឹងថា បន្លែពណ៌បៃតងមិនត្រឹមតែមានវីតាមីន​ប៉ុណ្ណោះទេ    តែវាក៏មានក្លិនក្រអូបម៉្យាងដែលរំញោចអោយមានអារម្មណ៏ផ្លូវភេទ។

width=472

ញ៉ាំបបរអោយបានច្រើន​   នៅពេលដែលលោកអ្នកញ៉ាំបបរបានច្រើន  នោះកំរិតនៃជាតិអ័រម៉ូន ម៉្យាងដែលមានឈ្មោះថា testosterone និងកើនឡើង  ដែលបានមកពីស្រូវសាឡី  ដែលវាអាចជួយដល់សមត្តភាពផ្លូវភេទរបស់លោកអ្នកផងដែរ។

រៀបចំបន្ទប់អោយបានរៀបរយ   នៅពេលដែលលោកអ្នករៀបចំបរិយាកាសនៅក្នុងផ្ទះ ជាពិសេស នៅក្នុងបន្ទប់អោយរ៉ូមែនទិចនោះ   វាក៏ជាឧកាសមួយដែលអាចធ្វើអោយអារម្មណ៏ផ្លូវភេទរបស់លោកអ្នករើឡើងវិញ ហើយក៏បើកយុទ្ធនាការធ្វើសឹកសង្រ្គាមក៏ថាបាន។

width=475

វីតាមីន  បើនិយាយពីវីតាមីនវិញ  លោកអ្នកត្រូវទទួលទានបន្លែ  ផ្លែឈើណាដែលមានវីតាមីនខ្ពស់តាមការសិក្សាស្រាវជ្រាវ  ក៏បានបង្ហាញថា   កាលដែលទទួលវីតាមីនបានច្រើន វាមិនត្រឹមតែអាចធ្វើអោយលោកមានសុខភាពល្អប៉ុណ្ណោះទេតែវាក៏ធ្វើអោយសមត្តភាពផ្លូវភេទរបស់លោកអ្នកបានល្អប្រសើរជាងមុនផងដែរ។

ដោយ ៖ រិទ្ធីប្រភព ៖ lifestyle.yahoo