បន្ទាប់ពីទទួលបាន ភាពជោគជ័យ ជាមួយនិងបទ Suit & Tie និង Mirror រួចមក ឥលូវនេះតារាចំរៀង Justin Timberlake បានចេញបទថ្មីមួយទៀត ដែលធ្វើអោយទស្សនិកជន ញាក់សាច់តទៀតហើយ ។

width=470Justin Timberlake ត្រូវបានគេស្គាល់ថា ជាតារាចំរៀងដែលចូលចិត្តថតវីដេអូវែងៗ ហើយវីដេអូទាំងនោះ តែងតែមានឈុតក្តៅសាច់ជានិច្ច ។ ជាក់ស្តែងដូចបទ What Goes Around ComesAround គឺជាបទមួយដែលមានរយៈពេល ៧ នាទីសំរាប់វីដេអូ ហើយទទួលបានការគាំទ្រជាខ្លាំង ។​ ឥលូវនេះបទថ្មីដែលរយៈពេល ៧ នាទីចេញមកមួយទៀតហើយ ដែលមានចំណងជើងថា TKO ។ Justin Timberlake បានបញ្ចេញឈុតក្តៅសាច់មួយជាមួយនិងតួស្រី ដ៏ស្រស់ស្អាតដែលជាកូនស្រីរបស់ Elvis Presley នាង Riley Keoug ។ចង់ដឹងថាបទនេះ ញាក់សាច់ក្តៅ​និងមាន អត្ថន័យយ៉ាងណានោះ ចូលរួមទស្សនាទាំងអសគ្នា ៕

 

ដោយ ៖ លីលីប្រភព ៖ youtube