ថ្មីៗនេះ តារាបង្ហាញម៉ូដតៃវ៉ាន់ Su Tu Hien បានខឹងសម្បារយ៉ាងខ្លាំង ពេលដែលទទួលបាននូវវីដេអូមួយពីមិត្តភក្តិរបស់ខ្លួនដែលបានដោនឡូតពីអ៊ីនធឺណេត ស្តីពីឈុតឆាកនាងត្រូវបានLi Zongrui លូកលាន់រាងកាយ។ ឥឡូវនេះ បើទោះជាខិតខំប្រមូលអារម្មណ៍ឲ្យនឹងនរយ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែមិនអាចទប់អារម្មណ៍ខ្លួនឯងបាន ហើយបានយំមិនឈប់ឈរ។
នាងបាននិយាយថា: “គាត់ពិតជាជនគ្មានសម្បជញ្ញៈ នៅហ៊ាននិយាយថាមនុស្សស្រីស្ម័គ្រចិត្តទៀត។ ខ្ញុំវិលត្រលប់មកតៃវ៉ាន់វិញសំរេចចិត្តនឹងប្តឹងគាត់ និងសហការជាមួយប៉ូលិសក្នុងការស៊ើបអង្កេត”។

Su Tu Hien ជាជនរងគ្រោះម្នាក់ក្នុងចំនោមជនគ្រោះច្រើននាក់ទៀតរបស់ Li Zongrui
Xiao S ស្និទស្នាលជាមួយ គួចាលឺយ
ថ្មីៗនេះ Xiao S បានជួប គួចាលឺយដោយចៃដន្យក្នុងពេលធ្វើដំណើរមកដល់ប៉េកាំងដើម្បីចូលរួមពិធីមួយ។ ដោយសារតែតារាភាពយន្តប្រុសម្នាក់នេះ ធ្លាប់ជាអតីតមិត្តប្រុសបងស្រីរបស់ខ្លួន ដូច្នេះ Xiao S ក៏ធ្លាប់បានជួបគួចាលឺយច្រើនដងដែរកាលពីមុន។ ពិធីការនីស្រីរូបនេះ បានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង ពេលបានជួបអ្នកស្គាល់ពីមុន ហើយថែមទាំងទៅជិតអោបគួចាលឺយថែមទៀតផង៕



ដោយ៖ សិលាប្រភព៖ K14