ថ្មីៗនេះ ក្រុមហ៊ុន Nokia បានប្រកាស់ថា នឹងបញ្ឈប់បុគ្គលិកចំនួន ១០.០០០នាក់  ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០១៣ និងបិទទ្វារមជ្ឈមណ្ឌលស្រាវជ្រាវ និងរោងចក្រមួយចំនួនរបស់ខ្លួន ក្នុងពិភពលោក ព្រមទាំងតែងតាំងអ្នកដឹកនាំជាន់ខ្ពស់ថ្មីផងដែរ។ក្រៅពីបាននិយាយខាងលើ ក្រុមហ៊ុន Nokia ក៏សម្រេចចិត្តលក់យីហោ Vertu ​ទៅអោយក្រុមហ៊ុនឯកជន EQT VI (នៅអ៊ឺរ៉ុប) ក្នុងតម្លៃ ២៤៩លានដុល្លារ ដោយរក្សាទុកភាគហ៊ុននៅទីនេះចំនួន ២០% ប៉ុណ្ណោះ។នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកវិនិយោគថ្មី អគ្គនាយកប្រតិបត្តិ Stephen Elop បានអះអាងថាយុទ្ធសាស្ដ្រប្រជែងជាមួយ Android គឺត្រូវប្រើទូរស័ព្ទ Windows Phone​ តម្លៃទាប។ Nokia មានបំណងបង្កើតផលិតផលដែលមានតម្លៃទាបជាង Lumia 610 (បច្ចុប្បន្ន មានតម្លៃប្រហែល ២៤០ដុល្លារ)។ ក្រុមហ៊ុននេះក៏បានបង្ហើបអោយដឹងថា ក្រុមវិស្វកររបស់ Microsoft កំពុងខិងខំជួយដល់ Nokia ដើម្បីបានគ្រប់គ្រប់ទីផ្សាផលិតផលតម្លៃទាប។
/
Nokia Lumia 610
 
នៅក្នុងកិច្ចខិតខំដើម្បីបង្កើនបទការទាក់ទាញដល់ Windows Phone ក្រុមហ៊ុន Nokia ក៏បានទិញយកក្រុមហ៊ុនអភិវឌ្ឍរូបភាព Scalado របស់ស៊ុយអែត។ Scalado ​មានឈ្មោះល្បីផ្នែកបច្ចេកវិទ្យារូបភាពនៅលើ smartphone ដូចជា software Remove, Rewind, Multi-Angle 3D ជាដើម។
 
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១០ មកទល់នឹងពេលនេះ ក្រុមហ៊ុន Nokia បានរំសាយបុគ្គលិកជាង ៤០.០០០នាក់(រាប់ទាំងការរំសាយដែលទើបត្រូវបានប្រកាស់ថ្មីៗនេះ) ប៉ុន្ដែ ស្ថានភាពទូទៅរបស់ក្រុមហ៊ុននេះ នៅតែមិនទាន់ប្រសើរឡើងច្បាស់លាស់នៅឡើយ។ ក្នុងរយៈពេល ៣ខែនៃដើមឆ្នាំ ២០១២ នេះ Nokia បានខាតបង់ប្រាក់ចំនួន ១,២ពាន់លានដុល្លារ។ ចំនួននៃការលក់ចេញ បានថយចុះ ២៤% ចំណែកប្រាក់ចំណូលបានមកពីការលក់ឧបករណ៍ក៏បានថយចុះចំនួន ៤០% ផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14