មើលទៅរូបនារីស្រស់ស្អាតខាងលើនោះ លោកអ្នកប្រហែលជាគិតថានាងកំពុងតែធុញទ្រាន់នឹងការរស់នៅហើយមើលទៅ តែប្រសិនបើលោកអ្នកពិនិត្យមើលអោយបានច្បាស់នោះគឺវាគ្រាន់តែជាម៉ាស៊ីនផ្លុំសក់តែប៉ុណ្ណោះ។
ក្នុងផ្ទះមួយដែលមានជីវភាពធួធារ ម៉ាស៊ីនផ្លុំសក់គឺរបស់ធម្មតាដែលគូរមាន។ ចម្លែកតែម៉ូដម៉ាស៊ីនផ្លុំសក់មួយនេះគឺយកម៉ូដតាមកាំភ្លើងដៃ The Colt Peacemaker របស់អាមេរិក។ មិនថារូបរាងដូចគ្នានោះទេសូម្បីតែកម្លាំងក៏ខ្លាំងមិនចាញ់គ្នាប៉ុន្មាននោះទេ។
មិនត្រឹមតែប៉ុណ្ណោះវាមានកំណើតចេញពី Mississippi ដូចគ្នា និងកាំភ្លើងពិតប្រាកដទៀតផង ប្រដាប់ផ្លុំសក់នេះត្រូវបានគេដាក់លក់នៅលើ Internet ហើយក៏មានអ្នកចាប់អារម្មណ៍ច្រើនណាស់ផងដែរ៕

រូបរាងកាំភ្លើងពិតប្រាកដ
ដោយ៖ ផានិតប្រភពពី៖ rocketnews24