រថយន្ត Audi S3 Cabriolet គឺជាប្រភេទរថយន្ត ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ទំនើប ដែលរូបរាងខាងក្រៅដ៏ស្រស់ស្អាត  ទាក់ទាញបំផុត  សំរាប់អ្នកចូលចិត្តប្រើប្រាស់រថយន្តបែបស្ពត  អាចជ្រើសរើសរថយន្តដ៏ស្រស់សង្ហានេះបាន។

រថយន្ត Audi S3 Cabriolet ម៉ូដែលថ្មី​ ឆ្នាំ២០១៤ ដ៏ប្រណិតនេះ ត្រូវបានរចនាម៉ូដ និង តុបតែងឡើងយ៉ាងល្អឥតខ្ចោះ ជាមួយនឹងរូបរាងខាងក្រៅ និង ខាងក្នុង  មានទ្វារពីរ  មានកន្លែងអង្គុយ ៤ បំពាក់ជាមួយនឹងសំបកកង់ស្ពត ស៊េរីថ្មីធន់ស្វិត អាចបើកបរបានគ្រប់ស្ថានភាពផ្លូវប្រកបដោយសុវត្តិភាពខ្ពស់ និង មានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជា ដ៏ទំនើបជាច្រើនទៀត  នៅខាងក្នុងរថយន្ត  កាន់តែមានភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់។ រថយន្ត Audi S3 Cabriolet  ម៉ូដែលថ្មី បែបស្ពត  ស្រស់សង្ហានេះអាចបើកបរបានល្បឿន ១៥៥ម៉ាយ/ម និងមានតម្លៃ ៤៨,៥០០អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

ប្រែសម្រួលោដោយ៖ វណ្ណៈប្រភព៖ topspeed