Kim Kardashian កំពុងតែរៀបគំរោងក្នុងការចេញទៅជួបផ្សះផ្សា បញ្ហាប៉ាលេស្ទីន និងអ៊ីស្រាអែលដែលនាងចង់ធ្វើជានាង Angelina Jolie ទី ២ នោះមិនទាន់ចេញជារូបរាងនៅឡើយ តែគេគិតថាវាប្រហែលជាអាចធ្វើទៅរួចតែមិនទាន់ដល់ពេល។
ហើយថ្មីៗនេះនាងបានទៅញុំាអាហារពេលល្ងាចជាមួយមិត្តប្រុសរបស់នាងគឺតារាចម្រៀង Rap លោកKanye West ហើយគេទាំង ២ ហាក់ដូចជាលែងខ្លាច Paparazzi ហើយ ដោយបានបង្ហាញកាវិការថើបគ្នាយ៉ាងព្រងើយដូចគ្មាននរណានៅក្បែរខ្លួន ទោះបីជាមានអ្នកការសែត និងកាមេរ៉ា ជាច្រើនជុំវិញខ្លួនក៏ដោយ។ក្នុងសម្លៀកបំពាក់សំពត់ពណ៌ក្រហម និងអាវស្បៃពណ៌ខ្មៅ នាង Kim Kardashian បានថើបមិត្តប្រុសយ៉ាងស្និទ្ធស្នាល តែអ្វីដែលចម្លែកនោះគឺ ម្នាក់ៗដាក់ដៃចូលទៅក្នុងហោប៉ៅ រៀងៗខ្លួន មិនឧបគ្នានោះទេ។ អ្នកខ្លះគេនិយាយថា Kim ប្រហែលជាចង់ល្បីកាន់តែខ្លាំងមុនពេលទៅ មជ្ឈិមបូព៌ា ហើយមើលទៅនោះ៕
ដោយ៖ ម៉ូកាប្រភពពី៖ TMZ