ដើម្បីបន្លំភ្នែកមន្ដ្រីគយ ក្រុមអ្នករត់ពន្ធមិនត្រឹមតែរកវិធីល្អៗនោះទេ ពួកគេថែមទាំងអាចរកវិធីសាស្ដ្រច​ម្លែកៗទៀតផង។

width=550

កាំភ្លើងត្រូវបានលាក់ក្នុងកណ្ដុរ mickey។ រូបថតនេះត្រូវបានថតនៅឯព្រលានយន្ដហោះ T.F. Green នៃកោះ Rhode របស់អាមេរិក កាលពីថ្ងៃទី ៨ឧសភា។

width=550

គយអាឡឺម៉ង់រកឃើញប្រាក់នៅក្នុងនំ កាលពីថ្ងៃទី ១៦មិនា។

width=550

Maria del Mar Arjona Rivero អាយុ ១៩ឆ្នាំ កំពុងនាំវ៉ាលីចេញពីពន្ធនាគារ។ ខាងក្នុងវ៉ាលីគឺជាគូស្នេហ៍របស់នាង ឈ្មោះ Juan Ramirez Tijerina ដែលកំពុងជាប់ទោស។

width=550

បុរសអ្នករត់ពន្ធ ជនជាតិ Palestin នាំគោចេញតាមផ្លូវក្រោមដីនៅព្រំដែន Egypt និង Gaza កាលពីខែធ្នូ ឆ្នាំ ២០០៨។

width=550

មន្ដ្រីគយ Australia បានរកឃើញរបស់ក្មេងលេងមួយដែលមានផ្ទុកថ្នាំញៀន ២៩៣ក្រាម នៅក្នុងមជ្ឈមណ្ឌលលក់ទំនិញមួយនៅក្រុង Sydney។

width=550

កាលពីខែមិថុនា ឆ្នាំ ២០០៥ ក្នុងដំណើរតាមយន្ដហោះពី Singapore ទៅកាន់ Melbourne (Australia)មន្ដ្រីគយបានរកឃើញស្ដ្រី ម្នាក់លាក់ត្រីរស់​៥១ក្បាលនៅក្នុងអៀមមួយត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត។

width=550

អ្នករត់ពន្ធម្នាក់កំពុងដឹកសេះមួយក្បាលដែលមានផ្ទុកស្រា ធ្វើដំណើរមកកាន់អ៊ីរ៉ង់ កាលពីខែមិនាឆ្នាំ ២០១០ នៅក្នុងតំបន់ព្រំដែនក្បែរ Sulaimaniya មានចម្ងាយ ២៦០គម ភាគឦសានរដ្ឋធានី Baghdad។

width=550

មន្ដ្រីគយអាឡឺម៉ង់រកឃើញបាល់មានផ្ទុកបារី កាលពីខែមិនា ឆ្នាំទៅ។

width=550

នៅខាងក្នុងស្ករគ្រាប់ពងទាទាំងនេះគឺជាថ្នាំញៀន។ ម្ចាស់របស់វា គឺ Esteban Galtes មកពី Miami រដ្ឋ Florida អាមេរិក។ អ្នកជួញគ្រឿងញៀននេះត្រូវបានចាប់ខ្លួនកាលពីខែធ្នូរ ឆ្នាំ ២០១០។ តម្លៃរបស់ថ្នាំញៀននេះគឺប្រមាណជា ១០០.០០០ដុល្លារ។

width=550

ពស់ត្រូវបានលាក់នៅក្នុងប្រអប់មួយក្នុងមជ្ឈមណ្ឌល់ពាណិជ្ជកម្មអន្ដរជាតិ Melbourne, Australiaកាលពីខែតុលា ឆ្នាំ ២០០៥។

width=550

គយ Australia រកឃើញសៀវភៅមួយក្បាលដែលមានផ្ទុកកូនតុកកែចំនួន ៤ក្បាល កាលពីខែមេសាឆ្នាំ ២០០៨។

width=550

រួមដំណើរជាមួយទ្វារឈើដែលនាំចូលមកពី Mexico​ នេះ គឺថ្នាំញៀន cocaine ៥គក។ មន្ដ្រីគយក្រុងSydney ចាប់បានម្ចាស់ រួមនឹងទំនិញខុសច្បាប់ទាំងនេះ កាលពីខែមិថុនា ឆ្នាំ ២០០៥។

width=550

កាលពីខែមិថុនាឆ្នាំទៅ មន្ដ្រីគយរបស់ថៃរកឃើញអ្នកដំណើរតាមយន្ដហោះពី Bangladesh ដែលបាននាំយកអណ្ដើកចំនួន ៤៥១ក្បាលមកកាន់ប្រទេសថៃ នៅព្រលានយន្ដហោះ Suvarnabhumi។តម្លៃសរុបរបស់អណ្ដើកទាំងនេះគឺ ៣៣.០០០ដុល្លារ។

width=550

រូបខាងលើនេះត្រូវបានថតដោយនគរបាលប្រទេស Belgium កាលពីខែតុលាឆ្នាំ ២០០៤ ខណៈដែលពួកគេចាប់បានកង្កែបគេចពន្ធចំនួន ៥០០ក្បាលដែលនាំចូលពី Panama ដោយបុរសជនជាតិBelgium ពីរនាក់។ នៅក្នុងទីផ្សារងងឹត តម្លៃកង្កែបប្រភេទនេះមួយក្បាលគឺ ១៥០អ៊ឺរ៉ូ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ IFN