Aerofex ដែលជាក្រុមហ៊ុនអភិវឌ្ឍកង់ហោះ Aero-X (មានមូលដ្ឋាន នៅ California អាមេរិក) ដែលធ្លាប់បានបង្កការភ្ញាក់ផ្អើល ក្នុងវិស័យបច្ចេកវិទ្យា កាលពីឆ្នាំ ២០១២ ថ្មីៗនេះ បានប្រកាសអំពីការបញ្ចេញលក់ ផលិតផលនេះ។ ក្រុមហ៊ុននេះ ឱ្យដឹងថា Aero-X នឹងត្រូវបានដាក់លក់ក្នុងតម្លៃ ប្រហែល ៨៥ពាន់ដុល្លារអាមេរិក នៅឆ្នាំ ២០១៧ ។

/

Aero-X បានជួយឱ្យក្ដីស្រមៃអំពីមធ្យោបាយធ្វើដំណើរដែលអាចហោះលើរយៈកម្ពស់ទាប បាន ក្លាយជាការពិត។ ម៉ូដែលកង់ហោះ Aero-X របស់ក្រុមហ៊ុន Aerofex អាចហោះបានកំពស់ ៣ម៉ែត្រ ក្នុងល្បឿន ៧២គីឡូម៉ែត្រ/ម៉ោង។ កង់ហោះ Aero-X អាចផ្ទុកបានទម្ងន់ ១៤០គីឡូក្រាម មានកន្លែងអង្គុយចំនួន ២ និងដំណើរការម្ដង បាន ១ម៉ោង និង ១៥នាទី នៅពេលចាក់សាំងពេញ។

/

កង់ទាំង ២ របស់វា គឺជាកង្ហាធំៗ ចំនួន ២ ដែលដំណើរការស្រដៀងទៅនឹងឧត្ថម្ភាគចក្រក្នុងភាពយន្ដ Avatar ប៉ុន្ដែ វាត្រូវបានដាក់ពីខាងក្រោម ហើយ Aero-X ក៏អាចហោះបានពីលើទឹក ផងដែរ។ ប៉ុន្ដែធំបំផុត គឺតម្លៃរបស់ Aero-X ថ្លៃហួសពីការស្មាន។ ប្រសិនអ្នក មានប្រាក់ ៨៥ពាន់ដុល្លារ និងចង់បាន Aero-X អ្នកអាចបញ្ជាទិញជាមុន តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Aerofex ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ aerofex