គួរយល់ដឺង ៖ ជាការពិត បុរសគ្រប់ៗរូប ដើម្បីជាការទាក់ទាញដល់មិត្តនារីៗ អោយមានចំណាប់អារម្មណ៍មកលើខ្លួននោះ ត្រូវប្រាកដអោយបានថា អ្នកមានលក្ខណៈពិសេស ដែលបុរសដទៃទៀត អាចនឹងមិនមាន។
ដោយឡែក បើយោងតាមករណីខាងលើនេះ ទំព័រសារព័ត៌មានបរទេស mademan ក៏បានចេញផ្សាយអត្ថបទរូបភាពទាក់ទិនទៅនឹងកត្តា ១០ យ៉ាងដែលបុរសគួរធ្វើ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍ពីមិត្តៗនារី ។ ជ្រាបកាន់តែច្បាស់ថាតើ កតា្តទាំង ១០ យ៉ាងនោះមានអ្វីខ្លះ តាមដានទាំងអស់គ្នាណា ៖
១ កោរពុកមាត់ ក៏ដូចជា ពុកចង្កា ៖ បើទោះជាមាននារីមួយចំនួនចូលចិត្តពុកមាត់ និង ពុកចង្កា ក៏ដោយ តែបានតាមការវាស់ស្ទង់ តួលេខនៃមិត្តនារីមិនចូលចិត្តពុកចង្កានៅតែនាំមុខ ។

២ យ៉ាងហោចណាស់ ក៏ត្រូវចេះចំអិនម្ហូបបន្តិចបន្តួច

៣ មិនត្រូវទទួលទានគ្រឿងស្រវឹងច្រើនហួសកំរិតនោះទេ

៤ ត្រូវមានភាពសង្ហា និងទាន់សម័យជាប់ជានិច្ច

៥ ការចាក់សាក់តិចតួចនៅលើដងខ្លួន គឺជាភាពលិចធ្លោរបស់បុរស
៦ ត្រូវមានសុខភាពល្អជានិច្ច តាមរយៈការធ្វើលំហាត់ប្រាណ
៧ ត្រូវមានទំនាក់ទំនងល្អជាមួយនឹងអ្នកជុំវិញខ្លួន
៨ ចេះជូយរៀបចំ ទុកដាក់ឥវ៉ាន់ផ្សេងៗមុនចេញធ្វើដំណើរកំសាន្ត

៩ យ៉ាងហោចណាស់ កីឡាត្រូវចេះលេង រួមមាន ៖ បាល់ទាត់ជាដើម
១០ ធានាអោយបានថា លោកអ្នកមិនមែនជាបុគ្គលចេះរអ៊ូច្រើន៖ នារីភាគច្រើនមិនចូលចិត្ត បុរសដែលនិយាយច្រើន ឬក៏រអ៊ូច្រើននោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ mademan