ប្លែកៗ   បើយោងតាមរបាយការណ៍  ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន​ នា ប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា​ បុរសវ័យ ៣២ ឆ្នាំត្រូវបានរកអោយឃើញថា​បាន ស្លាប់បាត់បង់ជីវិត ក្រោយពីប្រកួតឈ្នះក្នុងកម្មប្រលងប្រជែងឆីកន្លាត។

width=474

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា បុរសវ័យ ៣២ ឆ្នាំរូបនោះ មានឈ្មោះ ថា Edward Archbold  ជាពលរដ្ឋរស់នៅភាគខាងត្បូងរដ្ឋ Florida សហរដ្ឋអាមេរិក ។ គួរបញ្ជាក់ ផងដែរថា  កម្មវិធីប្រកួតប្រជែង ឆីកន្លាតរស់មួយនេះ  បានធ្វើឡើង នៅឯហាងមួយកន្លែងដែល មានឈ្មោះថា  Ben Siegel Reptile Store  ចម្ងាយប្រមាណ ៤០ ម៉ាយ (MIles)  ភាគខាងជើងរដ្ឋ Miami ។

width=476         លោក​ Edward Archbold វ័យ ៣២ ឆ្នាំ ជាបេក្ខភាពជ័យលាភី នឹង ជាជនរងគ្រោះ

ដោយឡែក បើនិយាយពីបេក្ខភាពផ្សេងៗទៀត ដែលបានចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ មិន ត្រូវបានរកអោយឃើញថា  មានអារម្មណ៍មិនស្រួលខ្លួន  ឈឺ  ឬ ក៏ស្លាប់បាត់បង់ជីវិត អ្វីនោះទេ មានតែលោក Edward Archbold ម្នាក់តែប៉ុណ្ណោះ ដែលជាបេក្ខភាពទទួលបានជ័យលាភី បែរជា ស្លាប់បាត់បង់ជីវិតទៅវិញ ស្របពេលដែលមូលហេតុពិត ដែលបានសម្លាប់លោក Edward  ក៏កំ ពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតពីភ្នាក់ងារមានសមត្តកិច្ចនៅឡើយ៕

ដោយ ៖ ពិសិដ្ឋ ប្រភព ៖ scoop