ជាថ្មីម្តងទៀត Lady Gaga បានចេញមុខមក ដើម្បីផ្សព្វផ្សាយអំពីចំរៀងថ្មីរបស់នាង ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង តាមប្រព័ន្ធបណ្តាញសង្គម Twitter ។

Ladyអ្វីដែលធ្វើអោយទស្សនិកជន​ មានការភ្ញាក់ផ្អើលខ្លាំងនោះគឺ Lady Gaga ថតស្រាតអង្គុយលើកៅអី ដែលជាគ្រឿងបន្លាស់ អេឡិចត្រូនិច ដោយនាងពាក់តែស្រោមជើង ជាមួយនិង វែនតាចំលែកមួយប៉ុណ្ណោះ ក្រៅពីនេះ គឺស្រាតននលគកតែម្តង ។ Lady Gaga ប្រាប់ថាវាជាការផ្សព្វផ្សាយអំពី Album និង ចំរៀងថ្មីរបស់នាង ដែលចេញក្នុងពេលឆាប់នេះដោយ Album មានឈ្មោះថា Artpop ។

Ladyថ្មីៗនេះ Lady Gaga ក៏បានបង្ហោះរូបថតមួយសន្លឹក ផ្សេងទៀតដាក់ក្នុង Twitter ដែរ គឺជារូបផ្ទាំងគំនូរចំលែកមួយ ដែលមានឈ្មោះថា Applause ធ្វើអោយទស្សនិកជនទស្សទាយថា វាជាចំណងជើងបទថ្មីរបស់នាង ។ ព័ត៌មានដែលយើងធ្លាប់ដឹងរួចមកហើយនោះគឺ បទថ្មីដំបូងរបស់នាងនឹងចេញ នៅថ្ងៃទី ១៩ សីហា ខាងមុខនេះ ៕

 

ដោយ ៖ លីលីប្រភព ៖ k14