បន្ទាប់ពីថ្ងៃ ១៤កុម្ភៈ បានកន្លងផុតទៅ ថ្ងៃ ៨មិនាក៏រៀបនឹងចូលមកដល់ ហើយវាក៏ធ្លាប់ធ្វើឱ្យអតិថិជន ពិសេសគឺបុរស ត្រូវឈឺក្បាល ដោយសារមិនដឹងត្រូវជ្រើសរើសអំណោយណាមួយដែលមានអត្ថន័យបំផុត សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ខាងក្រោមនេះ គឺជាអំណោយល្អៗសម្រាប់ថ្ងៃ ៨មិនា ដែលជាទិវាសិទ្ធិនារី សម្រាប់ឆ្នាំ ២០១៤ ៖១. ផ្កាស្នេហ៍អមតៈ

width=391

ផ្កាគឺជារបស់ដែលមិនអាចខ្វះបាន ក្នុងជីវភាពរស់នៅ ពិសេសរឿងស្នេហា ប៉ុន្ដែ ផ្កាដែលត្រូវបានគេកាប់លក់ គឺមិនអាចនៅស្រស់បានលើសពី ១សប្ដាហ៍នៅទេ ហើយតម្លៃរបស់វាក៏ថ្លៃ។ដូច្នេះ នៅក្នុងទិវាសិទ្ធិនារី ៨មិនាខាងមុខ អ្នកគួរតែជ្រើសរើសផ្កាដែលត្រូវបានគេប្រើបច្ចេកទេសពិសេសរបស់ជប៉ុន ដើម្បីរក្សាផ្កាឱ្យនៅស្រស់ បានរាប់ឆ្នាំ។២.ទឹកអប់ដ៏ទាក់ទាញទឹកអប់ក្រអូបបានយូរ គឺជាអំណោយមួយក្នុងចំណោយអំណោយថ្លៃៗដែលស្ដ្រីទាំងអស់ចង់បាន។ ទឹកអប់ អាចជួយឱ្យមនុស្សបង្ហាញនូវភាពដោយឡែក ឬវណ្ណៈរបស់ខ្លួន។

width=395

ប្រភេទទឹកអប់ ដែលមានក្លិនក្រអូបមានមន្ដស្នេហ៍ ប្រកប់ដោយភាពជាស្ដ្រីភេទ ដូចជា Chanel Chance, Lancome Hypnose, Vera Wang ជាដើម ប្រាកដជាធ្វើឱ្យអ្នកទទួលអំណោយ មានការរំភើបចិត្ត។៣. គ្រឿងអលង្ការគុជខ្យង ឬប្រាក់អ៊ីតាលីខ្សែ.ក ដាំគុជខ្យង ឬខ្សែ.ក ខ្សែដៃប្រាក់អ៊ីតាលី តែងតែជាគ្រឿងអលង្ការដ៏ល្អ ធ្វើឱ្យស្ដ្រីទាំងឡាយពេញចិត្ត ពិសេសគឺនារីដែលចូលចិត្តភាពថ្លៃថ្នូរ ហឺហា។ ៤. កាបូបដៃប្រណិត

width=366

កាបូបដៃ ជារបស់មួយសំខាន់ ដែលស្ដ្រីម្នាក់ៗត្រូវតែមាន។ ប្រសិនចង់ទិញកាបូបសម្រាប់ជាអំណោយជូនមិត្តស្រី ក្នុងឱកាសទិវាសិទ្ធិនារី ៨មិនាឆ្នាំនេះ អ្នកគួរជ្រើសរើសកាបូបដៃដែលមានរូបរាងបួនជ្រុងទ្រវែង ព្រោះថា កាបូបប្រភេទនេះ នឹងសមស្របជាមួយស្ទីលគ្រប់ប្រភេទ។ ៥. ទូរស័ព្ទទំនើបរស់នៅក្នុងពិភពលោកមួយដែលមានបច្ចេកវិទ្យាខ្ពស់ នោះអំណោយជាស្មាតហ្វូន នឹងធ្វើឱ្យនាងពេញចិត្ត។ នេះគឺជាអំណោយដែលមានន័យ សម្រាប់មនុស្សដែលកំពុងស្រឡាញ់គ្នា។ ទូរស័ព្ទឆ្លាតវៃ គឺជាខ្សែអំបោះក្រហម តភ្ជាប់អ្នក និងដៃគូ គ្រប់ពេល គ្រប់ទីកន្លែង។

width=424

ប៉ុន្ដែ អំណោយជាទូរស័ព្ទឆ្លាតវៃ ដូចជា iPhone 5 ឬ Galaxy SIII ជាដើម ប្រហែលជានឹងបណ្ដាលឱ្យពួកនាងយល់ថា ថ្លៃហួសហេតុ ដូច្នេះ ប្រសើរជាងនេះ អ្នកគួរជ្រើសរើសស្មាតហ្វូនដែលមានតម្លៃទាប និងមានកម្មវិធីទាំងឡាយ ដែលពួកនាងយកចិត្តទុកដាក់។

 

អត្ថបទ​សំខាន់​ៗ ៖

ចង់បានកូនប្រុស ត្រូវពឹងលើអាហារ និងការមករដូវ

ពលរដ្ឋអាមេរិក “ល្ងង់ខ្លៅ” ផ្នែកវិទ្យាសាស្ដ្រ ដល់កម្រិតណា?

ចង់មានផ្ទៃពោះ ដោយងាយស្រួល គួរបរិភោគសាច់​មាន់ ឬល្ពៅ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LS