អ្នកដែលចាប់អារម្មណ៍ដល់ម្ចាស់ក្សត្រីយ៍អង់គ្លេស សុទ្ធតែបានដឹងថា Kate Middleton មានប្អូនស្រីជីដូនមួយម្នាក់ដែលជាតារាម៉ូដែលឲ្យ playboy និងជំនាញខាងរាំស្លៀកពាក់ឈុតក្នុងនៅតាមបណ្តាហាងស្រាកាលីបៗ។ កាលពីមុន តារាម៉ូដែលដ៏ស៊ិសស៊ីម្នាក់នេះតែងតែបង្កឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការអាក្រាតកាយ។

ថ្មីៗនេះ Katrina Darling ធ្លាប់បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេលត្រូវបានអញ្ជើញ ថតរូបឲ្យទស្សនាវត្តី Playboy ជាមួយនឹងតំលៃជាថ្នូរនឹងការថតនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនចាញ់តារាៗលំដាប់កំពូលរបស់ Hollywood ឡើយ។ អាល់ប៊ូមរូបថតរបស់នាង ត្រូវបានលក់ដាច់បំផុតក្រោយពីពេលបញ្ចេញលក់។

ជាក់ស្តែងកាលពីថ្ងៃទី6/9 ម្សិលមិញ Katrina Darling បានបន្តឲ្យមានការចាប់អារម្មណ៍ជាមួយនឹងសកម្មភាពផ្សេងទៀត។ តាមប្រភពព័ត៌មាន ប្អូនស្រីជីដូនមួយរបស់ម្ចាស់ក្សត្រីយ៍អង់គ្លេស បានសម្តែងជាមួយនឹងឈុតខោអាវក្នុងនៅ nightclub Demi Monde, London.

/

Katrina Darling កំពុងសម្តែងសៀកដាក់ភ្លើងចូលមាត់

Katrina Darling បានបង្ហាញខ្លួនក្នុងជាមួយឈុតរ៉ូបពណ៌ប្រផេះផ្លែកៗ ពាក់ម្កុដលើក្បាល ហើយបានសម្តែងសមត្ថភាព ដោយយកភ្លើងដាក់ចូលក្នុងមាត់ មើលទោះគួរឲ្យព្រឺព្រួចថែមទៀតផង។អ្វីដែលពិសេសជាងនេះ Katrina Darling បានធ្វើឲ្យអ្នទស្សនាកាន់តែព្រឺរោម ស្ទើរតែមិនហ៊ានប្រិចភ្នែក ដោយនាងបានដោះសំលៀកបំពាក់ចេញបន្តិចម្តងៗ រហូតស្ទើរតែអស់ពីខ្លួន និងរាំយ៉ាងស៊ិចស៊ីតាមចង្វាក់ភ្លេងមុខទស្សនិកជនជាច្រើននាក់។

/

/

/

/

 

ដោយ៖ សង្ហាប្រភព៖ 24h