ញូវសេឡែន៖ បើតាមការអោយដឹងពីគេទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯប្រទេសញូវសេឡែនឯណ្ណោះវិញ មានក្រុមការងារមួយ បាននឹងកំពុងហ្វឹកហាត់បង្រៀន សត្វសុនខដែលមានមាឌធំៗ និងខ្ពស់ៗអោយចេះបើកបររថយន្ដ។

width=456

លោក Monty និងលោក Porter បាននិយាយថា ពួគគាត់ និងក្រុមការងាររបស់គាត់ផ្សេងៗទៀត បានកំពុងព្យាយាមហ្វឹកហាត់សត្វសុនខ អោយចេះបើករថយន្ដ។ ដំបូងឡើយ គឺគាត់ចាប់ផ្ដើមសាកអោយពួកគេ (សុនខ) រៀន ជាមួយរថយន្ដ ដែលពួគគាត់ច្នៃប្រឌិតអំពីឈើ ដែលដំណើរដោយថាមពល Battery (អាគុយ) ឬខ្សែភ្លើង បន្ទាប់មកគាត់នឹង ព្យាយាមអោយពួកគេចេះបើករថយន្ដពិប្រាកដ។

width=456

width=456

គាត់បានបន្ដថា ការធើ្វបែបនេះ គឺគាត់ចង់បង្ហាញពីភាពឆ្លាតវ័យរបស់សុនខ។ ម៉្យាងទៀតពោលគឺ ចង់បង្ហាញអំពីប្រទេសរបស់គាត់ គឺញូសេឡែន ជាប្រទេសដំបូងគេ ដែលអាចបង្រៀនសត្វសុនខនេះ​ អោយបើករថយន្ដដូចមនុស្សបាន។ សារប្រយោជន៍ ដែលសុនខចេះបើករថយន្ដទៅថ្ងៃអនាគត គឺមិនត្រូវបាន ពួកប្រាប់នោះទេ។​ នេះជាវីដូអូក្លីប សូមចុចដើមើល៕

 

 

ដោយ៖ រក្សាប្រភព៖ newsday