នៅលើលោកយើងនេះ រឿងចម្លែកៗតែងកើតមានឡើងជារឿយៗ នៅគ្រប់ទីកន្លែងទាំងអស់។ ដោយឡែក នាពេលនេះបើតាមប្រភពពត៌មានបានអោយដឹងថា ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Ashlyn Blocker មានវ័យ ១២ ឆ្នាំ នាងបានកើតមកជាមួយនិងជម្ងឺម៉្យាងដែលធ្វើអោយនាងមិនមានអារម្មណ៏ឈឺចាប់អ្វីទាំងអស់។

គួរបញ្ចាក់ផងដែរថា ជម្ងឺប្រភេទនេះ វាអាចសម្លាប់មនុស្សបាន ស្របពេលដែលពួកគេនៅក្មេងៗកាលពីនាងនៅជាទារក នាងមិនដូចជាទារកផ្សេងៗនោះទេ ដោយថានាងមិនដែលស្រែកយំនៅពេលដែលនាងឃ្លាន ឬក៏ សត្វល្អិតទិច ឬខាំនោះទេ។
ទន្ទឹមនិងពេលនោះដែរ អ្នកជិតខាងបានសរសើរទាក់ទងនិងក្មេងមួយនេះ ដោយគេមិនចេះយំតែវាគឺជាការគិតខុសស្រឡះ ដោយគេបានធ្វើរោគវិនិច្ឆ័យ និងបានរកឃើញថា គេមានជម្ងឺម្យ៉ាងដែរវាអាចធ្វើអោយគេមានអារម្មណ៏មិនឈឺចាប់អ្វីទាំងអស់។ តួយ៉ាង អ្នកសិក្សាស្រាវជ្រាវដែលមកពីសកលវីទ្យាល័យ Florida បានធ្វើរោគវិនិច្ឆ័យទៅលើនាង Ashlyn នៅក្នុងឆ្នាំ ២០០៤។
រយៈពេល២ ឆ្នាំក្រោយមក ពួកគេបានបញ្ជាក់ថា នាងពិតជាមានជម្ងឺនោះមែន ហើយការវិវត្តន៏នៃជម្ងឺនោះបានឈានទៅដល់ខួរក្បាលរបស់នាង ហើយពួកគេក៏កំពុងស្វែងរកការព្យាបាលស្រដៀងទៅនិងជម្ងឺនេះ តែប្រហែលជាមិនអាចជួយករណីនាង Ashlyn បាននោះទេ។

ជារួមឪពុកម្តាយរបស់នាង នៅតែមានក្តីសង្ឃឹមក្នុងការរស់រានមានជីវិតរបស់កូន ហើយខ្លួននាងផ្ទាល់បាននិយាយបញ្ចាក់ថា នាងនិងមិនធ្វើអោយករណីមួយនេះបំផ្លាញជីវិតនាងនោះទេ ដោយនាងនិងខិតខំក្នុងការបន្តរស់នៅជីវិតប្រចាំថ្ងៃ និងមានគោលបំណងដូចមនុស្សផ្សេងទៀតនាពេលអនាគត៕
ដោយ ៖ រិទ្ធីប្រភព ៖ abcnews