ប៉ារីស ៖ ប្រភពសារព័ត៌មានបរទេសដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ក្រុមភ្នាក់ងារប៉ូលីសប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង បានដាស់តឿនអោយប្រជាជនទូទៅដែលរស់នៅក្នុងទីក្រុងមួយនេះ ស្លៀកសំលៀកបំពាក់ជិតៗខណៈពេលដែលសីតុណ្ហភាពនៅក្នុងទីក្រុងមួយនេះ បានប្រែប្រួលយ៉ាងខ្លាំង។

គួររំឮកផងដែរថា បើតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័រ ក៏បានបញ្ជាក់អោយដឹងថា ក្រុមភ្នាក់ងារប៉ូលីសប្រចាំទីក្រុងប៉ារីស បានចេញនូវទំរង់ច្បាប់ ដែលបានធ្វើការដាស់តឿន ក៏ដូចណែនាំអោយប្រជាជនទីក្រុងប៉ារីសទាំងអស់ ត្រូងស្លៀកសំលៀកបំពាក់ជិតៗ ស្របពេលដែលពួកគេនឹងទៅ ដេកឬអង្គុយហាលថ្ងៃ ក្នុងអំឡុងកម្មវិធី ដេកឬអង្គុយហាលថ្ងៃប្រចាំឆ្នាំ ដែលវាគឺជាកម្មវីធីមួយទទួលបានប្រជាប្រិយភាព ក៏ដូចជា មានការចូលរួមយ៉ាងច្រើនផងដែរ។

លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ក្រុមមន្រ្តីប៉ូលីសក៏បាននិយាយបញ្ជាក់បន្ថែមផងដែរថា វាមិនមែនជាការហាមឃាត់ជាដាច់ខាតអ្វីនោះទេ តែវាគ្រាន់តែជាការដាស់តឿនតែប៉ុណ្ណោះ ពោលគឺគួរណាយកចិត្តទុកដាក់ទៅលើសុខភាពស្បែករបស់អ្នក នៅពេលណាដែលសីតុណ្ហភាពកើនឡើងនូវកំដៅ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូប រីករាយនូវការចូលរួមកម្មវិធីនោះប្រចាំឆ្នាំ។

គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងកម្មវិធីប្រចាំឆ្នាំមួយនេះ ប្រសិនណាបើមានបុគ្គលណាមួយដែលមិនបានស្លៀកសំលៀកបំពាក់បានសមរម្យ ពោលគឺ រាល់បុគ្គលណាមួយដែលបានស្លៀកសំលៀកបំពាក់រាងស៊ិចស៊ី ក៏ដូចជាទាក់ទងទៅនឹងអំពើពេស្យាចារ នោះពួកគេអាចនឹងប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររយៈពេល 1 ឆ្នាំ នេះបើយោងតាមសម្តីរបស់ក្រុមមន្រ្តីប៉ូលីស៕
ដោយ ៖ រិទ្ធីប្រភព ៖ Channelnewsasia