អមេរិក៖ តាមសេចក្ដីរាយការណ៍ថ្មីៗ របស់សហរដ្ឋអាមេរិក បានអោយដឹងថា កាលពី​ប៉ុន្មានថ្ងៃកន្លងទៅនេះ មានព្យុះ​ដ៏កាចសាហាវមួយ បានបក់បោកលើទីក្រុង Phoenixសហរដ្ឋអាមេរិក ដែលបណ្ដាលអោយ ផ្ទះចំនួនបប្រមាណ​ ជា​ ៩,០០០ ខ្នងត្រួវរលាយដូចផេះ។width=455តាមប្រភពដដែលបានអោយដឹងថា ព្យុះខ្សាច់នេះគឺមានឈ្មោះថា Haboob ដែលរងឥទ្ធិពលពីកម្លាំងខ្យល់បក់នៃប្រទេសអារ៉ាប់ ក្នុងល្បឿន ៣៥ mph និងកម្ពស់ដល់ទៅ ២,០០០ feet ដែលស្មើនឹងប្រមាណជាកម្ពស់ ៦០០ មែត្រ។ វាត្រូវបានគេចាត់ទុកថា ជាព្យុះខ្សាច់យក្សដ៏ធំបំផុត ដែលមិនធ្លាប់មានរយៈពេលជាង​ ៣០ ឆ្នាំមកហើយ។ width=455ទោះជាយ៉ាងណាក៏ដោយ ក៏គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ ស្លាប់ក្នុងគ្រោះដ៏អាក្រក់នេះដែរ។ ស្របជាមួយគ្នានេះដែរ អាជ្ងាធរនៃរដ្ឋ​ Phoenix ក៏បានចេញបញ្ជាអោយក្រុមអ្នកជំនួយពិសេសៗ ទៅចូលជួយប្រជាពលរដ្ឋដែលជួបវិបត្ដិនេះផងដែរ។ width=455យោងតាមការព្យាករណ៍​អាកាសធាតុ គេបានអោយដឹងថា ព្យុះនេះនឹងមិនទាន់បញ្ចប់ទេពោលគឺវានឹងបន្ដបោកបក់លើប្រទេសមួយចំនួនទៀតដូចជា អាហ្រ្វិក មជ្ឍឹមបូព៌ា អូស្ដ្រលីនិងតំបន់ Arizona ផងដែរ។ នេះជាវីដេអូរក្លីបនៃព្យុះខ្សាច់ ដែលបានបោកបក់ មកលើរដ្ឋPhoenix។ សូមចុចដើម្បីមើល៕

ដោយ៖ រក្សាប្រភព៖​ UVRWt-nCrVw