ស្ទើរតែមិនគួរអោយជឿ៖បុរសម្នាក់មានឈ្មោះថា Jaroslaw Carolinski មកពីក្រុង Siedliskaប្រទេស Poland ត្រូវបានអះអាងថាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឪពុកម្តាយរបស់គេមានការភ័នច្រឡំជាមួយនឹងសាកសពបុរសម្នាក់ ដែលត្រូវបានរកឃើញដោយមន្ត្រីប៉ូលីសពីក្នុងព្រៃមួយកន្លែង ជិតព្រំប្រទល់ដែនប្រទេស អ៊ុយក្រែន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹម៉េត្រូ ។
កាលពីអំឡុងខែ តុលា ឆ្នាំ ២០១១ កន្លងទៅ បុរសដែលមានវ័យ ៣៨ ឆ្នាំរូបនេះ បានចាកចេញពីផ្ទះសម្បែង ដោយគ្មានផ្តល់ជាព័ត៌មានអ្វីនោះទេ ខណៈមិនទទួលបានដំណឹងពីកូនប្រុសរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ស្របពេលដែលបានរកឃើញសពបុរសម្នាក់នោះលោក Jaroslaw Carolinski ក៏ត្រូវបានគេភ័នច្រឡំថាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ
តែដឹងអីថា ភាពភ្ញាក់ផ្អើលបានកើតមានឡើងមួយរំពេច ពោលគឺ កាលពីសប្តាហ៍មុនគាត់បែរជាត្រលប់មកផ្ទះវិញ និងនិយាយស្វាគមន៍ទៅកាន់ឪពុកម្តាយរបស់គាត់ថា ៖ ប៉ា ម៉ាក់កូនត្រលប់មកវិញហើយ ខណៈពេលដែលលោកទាំងពីរនាក់ ក៏កំពុងតែឈរកើតទុក្ខ និងដាក់កម្រងផ្កា នៅមុខផ្នូរសព កូនប្រុសរូបនេះ។

ពិតណាស់ ភ្លាមៗនោះ ស្រ្តីជាម្តាយក៏បានសន្លប់បាត់បង់ស្មារតីមួយរំពេច ខណៈបានប្រទះនូវរឿងស្ទើរតែមិនគួរអោយជឿមួយនេះ តែទោះជាយ៉ាងណា ពួកគាត់ពិតជាមានភាពសប្បាយរីករាយជាខ្លាំង ជាមួយនឹងការវិលត្រលប់មកវិញនូវវត្តមានរបស់កូនប្រុសខ្លួន។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែចាត់និតិវិធីផ្លូវការ ក៏ដូចជាធ្វើការតាមដានស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណពិត ថាតើ នរណាគេអោយពិតប្រាកដដែលជាបេក្ខភាពកប់នៅក្នុងផ្នូវខ្មោចនោះ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹម៉េត្រូ