ភ្នំពេញៈ តារាសម្តែងស្រីមុខមូលក្បំ សម្បុរស្រអែមស្រស់ កញ្ញា ស៊ុំ សុម៉ាលី ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់ដូចជាបាត់វត្តមាន ឈឹងតែម្ដងពីពិភពសិល្បៈ ដោយប្រភពពីមិត្តភក្តិ នៅក្នុងរង្វង់សិល្បៈខ្លះ បានបង្ហើបប្រាប់ឲ្យដឹងថា នាងបានផ្អាកពីការងារសិល្បៈ ដោយសារតែពេលនេះ នាងស្វែងរកទ្រនំ រស់នៅសុខសាន្តបានហើយ ទើបសម្រេចចិត្តចាកចេញពីទ្រនំចាស់ ដែលធ្លាប់តែលើកតម្កើងនាង ដោយមិនស្តាយស្រណោះ សូម្បីតែបន្តិច។ ប៉ុន្តែការបង្ហើបបែបនេះ ក៏មិនទាន់ច្បាស់មួយរយភាគរយដែរ ខណៈដែលប្រភពពីបណ្ដា ផលិតកម្មដែលនាងធ្លាប់ថត ក៏មិនបានដឹងពីហេតុផល ស៊ុំ សុម៉ាលី បាត់ខ្លួនដែរ។

ប្រភពបានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ ទាំងអ្នកដឹកនាំរឿង និងបណ្តាលផលិតដែលមានបំណង ចង់ទាក់ទង កញ្ញា ស៊ុំ សុម៉ាលី ទៅថតបទចម្រៀង ឬ ក៏ថតរឿងបានលាន់មាត់ស្ទើរគ្រប់គ្នាថា ពិបាកក្នុងការទាក់ទង តារាស្រីម្នាក់នេះខ្លាំងណាស់ ប្រហែលជាអ្នកផ្អាកពី សិល្បៈហើយមើលទៅ បានជានាងមិនខ្វល់ខ្វាយ ចំពោះការងារសិល្បៈ ខុសប្លែកពីមុន ដែលនាងតែងតែទាក់ទង និងបើកទូរស័ព្ទជាប្រចាំ ដើម្បីជាភាពងាយស្រួល សម្រាប់ក្រុមការងារទាក់ទងនាង តែពេលនេះគឺពិបាកខ្លាំងណាស់ និងស្ងាត់ឲ្យជ្រាបតែម្ដង។

ប្រភពដដែលបានបង្ហើបប្រាប់ឲ្យដឹងថា ការបាត់មុខមាត់ពីពិភពសិល្បៈ ដោយស្ងាត់ៗបែបនេះ ប្រហែលជានាងស្វែងរកទ្រនំសុខស្រួល បានហើយព្រោះថា រូបសម្រស់របស់នាង ក៏ស្រស់ស្អាតវ័យក្មេងមិនខ្វះទេ បុរសដែលមានទ្រព្យតាមសុំស្នេហ៍ និងធានាចិញ្ចឹមនាងនោះរហូតធ្វើឲ្យនាងសម្រេចចិត្ត ផ្អាកពីសិល្បៈ ទីដែលធ្លាប់លើកតម្កើងនាង ទាំងមិនមានការស្តាយ ស្រណោះសូម្បីតែបន្តិចនោះ។

ពាក់ព័ន្ធនឹងការលើកឡើង ពីមួយទៅមួយនេះដែរ Looking TODAY ក៏មិនអាចទំនាក់ទំនង ទៅតារាស្រីរូបស្រស់ដែលមាន ឈ្មោះបោះសំឡេង នៅក្នុងវិស័យសិល្បៈ តាមរយៈការសម្តែង នៅក្នុងរឿង “កូនឥតខាន់ស្លា” កញ្ញា ស៊ុំ សុម៉ាលី បានទេ ដោយសារតែលេខទូរស័ព្ទ ដែ នាងធ្លាប់ប្រើមិនអាចទាក់ទងបាន ។ តែទោះជាយ៉ាងយើង ក៏រង់ចាំតារាស្រីរូបនេះ ចេញមុខបក ស្រាយទាក់ទងនឹងព័ត៌មាន បាត់ខ្លួនយ៉ាងអាថ៌កំបាំងនេះដែរ៕

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល