សរសៃកាបូនគឺជាសារធាតុមួយដែលបានបំពាក់នៅលើរថយន្តប្រណាំង Formula 1 ដែលធ្វើឲ្យមានទំងន់ស្រាលជាងមុន។ ចំណែកក្រុមហ៊ុនFord ក៏កំពុងធ្វើការរចនាសរសៃកាបូននេះសំរាប់ធ្វើជាតួឡានរថយន្តខ្លួនដើម្បីឲ្យមានទំងន់ស្រាលជាងមុន ៥០% និងរឹងមាំជាងឡានដែលប្រើតួដែក៥ដងនៅថ្ងៃអនាគត។

រូបភាព៖គំរូរថយន្តFordនៅថ្ងៃអនាគតដែលធ្វើពីសរសៃកាបូន
លោក Inga Wehmeyer វិស្វករស្រាវជ្រាវរបស់ក្រុមហ៊ុន Ford របស់អឺរ៉ុបបាននិយាយថា “ការកាត់បន្ថយទំងន់ឡានអាចធ្វើឲ្យការប្រើប្រាស់ស៊ាំងបានតិចជាងមុនផងដែរ ក៏ប៉ុន្តែ យើងពុំទានអាចរាប់រងនូវការប្រើប្រាស់សរសៃកាបូននេះមកធ្វើជាគ្រឿងឡាននៅឡើយ។”
ទោះបីជាពុំទាន់មានការបង្ហាញនូវតួលេខពិតនូវទំងន់ឡាន និងស៊ាំងដែលបានកាត់បន្ថយ ការប្រើសរសៃកាបូនមកធ្វើជាឡានពិតជាមានគុណប្រយោជន៍ច្រើនជាងការប្រើដែកមក ធ្វើជាតួឡាន។ Ford មានគំរោងកាត់បន្ថយទំងន់ឡានរបស់ខ្លួនឲ្យស្រាលជាងមុន ៣៤០kgនៅចុងទស្សវត្តន៍នេះ។
ទស្សនិកជនដែលគាំទ្ររថយន្ត Ford កំពុងទន្ទឹងចាំមើលនូវអនាគតរថយន្តនេះដែលនឹង បំពាក់នូវបច្ចេកវិទ្យាសរសៃកាបូន៕
ដោយ៖ រិនដូ
ប្រភព៖ .autoexpress.