ក្រុមអ្នកវិទ្យាសាស្ដ្រ ណាសា ទើបបានរកឃើញភពយក្សមួយ ស្ថិតនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់ផែនដី ដោយវាមានទំហំធំជាងភព Jupiter (ភពធំបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ)ដល់ទៅ១៣ដង។
ភពមួយដែលទើបត្រូវបានរកឃើញនោះ ត្រូវបានអ្នកតារាវិទ្យាដាក់ឈ្មោះថា Kappa Andromedae b ។ ភព Kappa Andromedae b នេះ ក៏ត្រូវបានគេដឹងថា មានទំហំធំជាងផែនដីរហូតដល់ ១,៥៦០ដងឯណោះ។

Kappa Andromedae b គឺជាភពដ៏ធំមួយដែលកំពុងវិលជុំវិញផ្កាយមេរបស់វា ដែលមានឈ្មោះថា Kappa Andromedae ។ ការរកឃើញនេះ ត្រូវបានប្រកាសបន្ទាប់ពីការរុករកមួយដែលមានរយៈពេល ៥ឆ្នាំ និងមានឈ្មោះថា យុទ្ធនាការរុករកភពក្រៅប្រព័ន្ធព្រះអាទិត្យ ជាមួយកែវយឹង Subaru៕
ដោយ ៖ សីហាប្រភព ៖ GD