ថ្មីៗនេះវិចិត្រករ Mark Wallinger ជនជាតិអង់គ្លេសបានប្រារព្ធនូវការតាំងពិពណ៌យ៉ាងពិសេសមួយ នោះគឺជាការលួចមើលមនុស្សស្រីងូតទឹកនៅកណ្តាលបណ្ណាល័យជាតិនៅអង់គ្លេស។ ពិពណ៌ដ៏ចម្លែកនេះ ត្រូវបានគេដាក់ឈ្មោះ Metamorphosis (ការប្រែរូប)។
វិចិត្រករ Mark Wallinger បានជ្រើសរើសនារី៦នាក់ដែលនឹងផ្លាស់ប្តូរគ្នាអាក្រាតកាយនៅក្នុងបន្ទប់ទឹកដើម្បីឲ្យអ្នកគ្រប់គ្នាទស្សនា។ Mark បាននឹកឃើញគំនិតនេះពីរូបគំនូរបីផ្ទាំងរបស់វិចិត្រករល្បីឈ្មោះ Titian ជនជាតិអ៊ីតាលី។ នៅក្នុងគំនូរនោះ Diana ទេពធីតាបរបាញ់សត្វ។ នៅពេលមួយដែលនាងកំពុងងូតទឹក ត្រូវបានព្រះអង្គម្ចាស់ Actaeon មើលឃើញដោយអចេតនា។ ពេលនោះ Diana ក៏បានជប់ឲ្យព្រះអង្គនោះក្លាយទៅជាសត្វ Giraffe ក្រោយមកត្រូវបានឆ្កែរបស់នាងចាប់ខាំហែក។

ភ្ញៀវដែលមកទស្សនាពិពណ៌នេះ អាចមើលឃើញនារីៗអាក្រាតកាយងូតទឹកតាមប្រហោងតូចមួយ
ការតាំងពិពណ៌នេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី 11/7 ដល់ 23/9/2012។ ភ្ញៀវដែលមកចូលរួមពិពណ៌នេះ អាចមើលឃើញនារីស្រាតខោអាវងូតទឹកតាមរយះប្រហោងតូចមួយ។ Mark បានឲ្យដឹងថា: ខ្ញុំចង់ឲ្រអ្នកគ្រប់គ្នាលួចមើល Diana ងូតទឹកតាមបែបសម័យទំនើប៕





ដោយ៖ សិលាប្រភព៖ k14