One Direction ដែលកំពុងតែធ្វើព្យុះភ្លៀង ដាក់ទស្សនិកជន នារីៗជាមួយនិងបទ Best Song Everភាពយន្តឯកសារ This Is Us មិនទាន់បានប៉ុន្មានផង ឥឡូវនេះក្រុមចំរៀងមួយនេះ បានប្រកាសនិងកំពុងត្រៀមខ្លួន ចេញបទថ្មីទៀតហើយដែរ ។
ថ្ងៃនេះក្រុមចំរៀងបុរស មកពីចក្រភពអង់គ្លេស One Direction បានប្រកាសជាសាធារណៈថា បទថ្មីរបស់ពួកគេ ដែលនឹងចេញក្នុងពេលឆាប់ៗនេះមានចំណងជើងថា Story of My Life ។ ជាមួយនិងការប្រកាសនេះផងដែរ សមាជិកទាំង ៥ រូបរបស់ក្រុមក៏បាន បង្ហោះរូបកាលពីកុមារភាព របស់ខ្លួនអោយ អ្នកគាំទ្ររបស់ខ្លួនឃើញផងដែរ ។ យើងឃើញថា គ្រាន់តែរូបទាំង ៥ សន្លឹកនោះបង្ហោះចូល Twitter ភ្លាមឆក់បានបេះដូង ទស្សនិកជននារីៗភ្លាមតែម្តង ព្រោះតែរូបទាំងនោះ ពិតជាគួរឱ្យស្រឡាញ់ណាស់ ។ជាមួយនិងការប្រកាសនេះ យើងនឹងរង់ចាំមើលថា បទថ្មីនេះនឹងចេញពេលណា ហើយក្រុម OneDirection នឹងលើកយកស្ទីលអ្វីមកទៀត ?
-Liam

-Naill

-Louis នៅកណ្តាលគេ

-Zayn នៅខាងឆ្វេង

-Harry Styles

ប្រែសំរួល ៖ លីលីប្រភព ៖ mirror