ក្រុមចំរៀង KARA ដែលទស្សនិកជន ធ្លាប់បានស្គាល់រួចមកហើយ ដែលជាក្រុមចំរៀងនារីស្រីស្អាតរបស់ KPOP ដែលល្បីដោយបទមួយចំនួនដូចជា STEP, Mister និង Lupin ជាដើមបានលេចលឺដំណឹងថា នឹងមានសមាជិក ២ រួបត្រូវចាកចេញពីក្រុម ធ្វើអោយទស្សនិកជនជាពិសេស Kamilla ដែលជា Fan Club របស់ KARA ភ្ញាក់ផ្អើលជាខ្លាំង នឹកស្មានមិនដល់ ។
យើងធ្លាប់បានទទួលដំណឹងទាក់ទងនិង រឿងនេះកន្លងមកម្តងរួចមកហើយ ដែលរឿងនោះគឺអំពីកុងត្រារបស់ Nicole Jung ហើយភ្ជាប់ជាមួយពាក្យចចាមអារ៉ាមថា នាងនឹងចាកចេញពីក្រុម KARA ដែលផ្សព្វផ្សាយតាម សារព័ត៌មានជប៉ុន តែផលិតកម្ម DSP បានច្រានចោលពាក្យចចាមអារ៉ាមទាំងនោះ ។
ថ្មីៗនេះកាលពីថ្ងៃទី ៥ តុលាផលិតកម្ម DSP បានប្រកាសជាសាធារណៈថា សមាជិករបស់KARA នាង Nicole Jung នឹងចាកចេញពីក្រុម KARA ដោយសារតែនាង មិនបានចុះកុងត្រាបន្ថែមថ្មី ជាមួយផលិតកម្មឡើយ ។ សមាជិក ៣ នាក់ផ្សេងទៀតដូចជា Gyuri, Seungyeon,និង Hara បានបន្តកុងត្រារបស់ខ្លួន បន្ថែម ២ ឆ្នាំទៀតរួចរាល់ហើយ ។ ចំណែកសមាជិកមួយរូបទៀត Jiyoung ដែលកុងត្រារបស់នាង នឹងផុតកំណត់នៅឆ្នាំក្រោយខែ មេសា នោះមិនទាន់បានចុះកុងត្រាបន្ថែមឡើយ ព្រោះនាងកំពុងសំរេចចិត្តថា គួរតែបន្តអាជីពក្នុងសិល្បៈទៀតឬបន្តការសិក្សាសិន ។ ខាងផលិតកម្ម DSP បានប្រាប់ថា ដោយសារតែ Nicole មិនចង់បន្តកុងត្រាជាមួយផលិតកម្ម លទ្ធផលគឺនាងនឹងត្រូវចាកចេញពីក្រុម KARA បន្ទាប់ពីកុងត្រារបស់នាងបញ្ចប់ ក្នុងខែ មករា ឆ្នាំក្រោយ ។
យើងនឹងរង់ចាំមើលថា ក្រុមចំរៀងមួយនេះ អាចបន្តទៅមុខរួចទៀតឬទេ ឬក៏ត្រូវបញ្ចប់ត្រឹមនេះរហូតទៅ? បើទោះបីជាផលិតកម្ម DSP អះអាងថានឹងមិន រំលាយក្រុម KARA ក៏ដោយក៏ទស្សនិកជននៅតែមាន ការភ័យព្រួយពីការ បែកបាក់រំលាយក្រុមនេះ ៕
ដោយ ៖ លីលីប្រភព ៖ allkpop