លោកSteven Egan អាយុ52ឆ្នាំ រស់នៅFlorida សហរដ្ឋអាមេរិច រួមជាមួយសង្សាររបស់ខ្លួនLisa Simmons បានដើរប្រមាញ់ជ្រូកព្រៃនៅចំការជនបទមួយឯFlagler, Florida។

ប្រហែលជាម៉ោង19h30 យប់ថ្ងៃទី5/5 លោក Egan បានបាញ់កូនជ្រូកព្រៃមួយក្បាលប៉ុន្តែវាបានរត់បាត់។ក្រោយមកលោក Egan សំរេចចិត្តដើរស្វែងរកជ្រូកនោះតែម្នាក់ឯង ដោយមិនបានប្រាប់សង្សាររបស់ខ្លួនឲបានដឹងឡើយ។

/
លោកEgan បាញ់ត្រូវសង្សាររបស់ខ្លួនព្រោះច្រលំជាជ្រូកព្រៃ
ព្រោះតែមិនបានដឹងថា​ លោកEgan កំពុងស្វែងរកជ្រូកព្រៃ អ្នកស្រី Lisa បានចេញពីតង់ហើយដើរ រើសផ្លែក្រូចនៅជិតនោះ។ ពេលស្តាប់លឺមានសំលេង និងឃើញស្រមោលខ្មៅស្ទង់ៗនោះ លោក Egan បានត្រលប់ក្រោយហើយបាញ់តំរង់ទៅស្រមោលនោះ ព្រោះគិតថានោះគឺជាជ្រូកព្រៃដែល គាត់កំពុងស្វែងរក។ ប៉ុន្តែជាអកុសល នោះគឺជាសង្សារបណ្តូលចិត្តរបស់គាត់ទៅវិញ។ លោកEgan បានបាញ់ចំជើងរបស់ Lisa។​ ភ្លាមៗនោះនាងLisa ត្រូវបាននាំទៅមន្ទីរពេទ្យដើម្បីវះកាត់យកគ្រាប់ចេញ។ លោកEgan នឹងមិនត្រូវបានកាត់ទោសទេ ព្រោះវាជាគ្រោះថ្នាក់មួយដោយអចេតនា។ ប៉ូលីសClair បាននិយាយថា: Egan បានឈឺចិត្តជាខ្លាំងពេលបាញ់ច្រលំត្រូវសង្សាររបស់ខ្លួន៕

/

អ្នកស្រី Lisa

ដោយ៖ nanoប្រភព៖ k14