កំសាន្ត ៖ កាលពីពេលថ្មីៗនេះតារាចម្រៀងស្រីនាង Lisa ត្រូវបានហ្វេនប្រឆាំងមួយចំនួននៅប្រទេសកូរ៉េបានដេញនាងឲ្យត្រលប់មកប្រទេសថៃវិញ ដោយនេះគឺជាទង្វើប្រកាន់ជាតិសាសន៍មួយ ។ ទទ្ទឹមនឹងនេះផងដែរ មានតារាល្បីៗជាច្រើននៅក្នុងប្រទេសបានផ្ញើរសារលើកទឹកចិត្តទៅដល់ Lisa ឲ្យរឹងមាំ ។ 

/

នៅក្នុងនោះផងដែរ នាង Jannie ដែលមានម្នាក់ក្នុងសមាជិកក្រុម Blackpink ក៏បាននិយាយប្រយោគដ៏ខ្លីមួយនៅលើឆាក ក្នុងការប្រគុំតន្រ្តីទេសចរណ៍នៅក្នុងប្រទេសថៃថា អ្នកគួរតែមានមោទនភាពចំពោះលីហ្សាតូចរបស់ពួគយើង ពីព្រោះនាងតែងតែគិតរឿងវិជ្ជមាន និងជាក្មេងស្រីរឹងមាំម្នាក់។ កុំបារម្ភអី Blackpink នឹងមើលថែ Lisa ។ ពាក្យពេជន៍ដ៏ផ្អែមល្អែមនេះបានធ្វើឲ្យប្រជាជនថៃដែលចូលរួមក្នុងការប្រគុំតន្រ្តីបានស្រែកហ៊ោខ្លាំងៗ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14