កាលពីថ្ងៃម្សិលមិញ Nokia បានចែកលិខិតអញ្ជើញដល់បណ្តាអ្នកសារព័ត៌មាន ដើម្បីចូលរួមព្រឹត្តិការណ៍ Lumia ជាមួយប្រធានបទ See What's Next នៅថ្ងៃទី ១៤/៥ ខាងមុខនេះ ឯទីក្រុងLondon, ប្រទេសអង់គ្លេស។ នៅក្នុងលិខិតអញ្ជើញ ក្រៅពីអក្សរ See What's Next ដែលបានព្រីនស្រមោលៗ, Nokia នៅបានសរសេរអក្សរ: The Nokia Lumia Story Continues - រឿងនៃស៊េរីស្មាតហ្វូន Nokia Lumia នៅមានតទៅទៀត។
ដូច្នេះ លទ្ធភាពនៅក្នុងព្រឹត្តិការណ៍ខាងមុខនេះ Nokia នឹងធ្វើការបង្ហាញនូវគំរូស្មាតហ្វូន WP8 ថ្មីមួយស្ថិតក្នុងស៊េរី Lumia។ ជាមួយបណ្តាព័ត៌មានចចាមអារាម មុននេះ វាពិតជាពិបាកនឹងស្មានថាវាជាទូរស័ព្ទមួយណា។ មនុស្សជាច្រើនបានសន្និដ្ឋានថា វានឹងជា Lumia 928 ប៉ុន្តែនៅលើលិខិតថ្មីនេះ បែរជាមិនមាន Logo របស់ Verizon។ ដូច្នេះ ក៏មិនអាចដឹងដែរថា Nokia នឹងបង្ហាញគំរូស្មាតហ្វូន Lumia ថ្មីមួយដែលមានការរចនាម៉ូត ថ្មីស្រឡាងនោះ រឺបំពាក់កាមេរ៉ា 41MP ជាដើម។

ចម្លើយជាផ្លូវការពី Nokia នឹងផ្តល់ជូនដល់ប្រិយមិត្តទាំងអស់គ្នា នៅព្រឹត្តិការណ៍ Lumia ដែលប្រារព្ធនៅថ្ងៃទី ១៤/៥ ។ ពិធីនេះនឹងធ្វើរយះពេល ៦ម៉ោង ចាប់ពីម៉ោង ៤ ល្ងាច ដល់ម៉ោង ១០ យប់ (ម៉ោងនៅកម្ពុជា) ៕
ដោយ៖ សិលាប្រភព៖ TTE