ប្រទេសចិន គឺជាប្រទេសមួយ ដែលល្បីឈ្មោះសម្បូរទៅដោយ បណ្តា Hot Girls តារាម៉ូដែល ស្រស់ស្អាត សាច់ស ខ្ចី។ ពួកគេតែងតែ ទទួលបាននូវភាពល្បីល្បាញ យ៉ាងឆាប់រហ័ស បន្ទាប់ពីការ ចាប់អារម្មណ៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់អ្នកលេងអ៊ីនធឺណេត។

/

ជាក់ស្តែង​កាលពីពេលថ្មីៗនេះ ក្មេងស្រីម្នាក់ ដែលមានឈ្មោះថា Wei Caiqi វ័យ១៥ ឆ្នាំ ដែលជា អ្នករបាំកុមារ បានក្លាយទៅជា មនុស្សថ្មីម្នាក់ទៀត ទទួលបានការស្រលាញ់ចូលចិត្តខ្លាំង ពី សំណាក់ អ្នកនិយមលេងអ៊ីនធឺណេត នៅក្នុងប្រទេសចិន។

/

បង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីមួយរបស់ CCTV ក្មេងស្រី Wei Caiqi ទទួលបានការចាប់អារម្មណ៍ ជាខ្លាំង និងយ៉ាងឆាប់រហ័សពីសំណាក់ទស្សនិកជន ជាមួយនឹងការសម្តែងរាំដែលមានឈ្មោះថា ពេលវេលា ។ នៅក្នុងការសម្តែងនេះ Wei Caiqi មិនត្រឹមតែបានបង្ហាញឲ្យឃើញនូវសម្រស់ ដ៏ស្រស់ស្អាត សក់វែងខ្មៅរលើបរលោង ប៉ុណ្ណោះទេ នាងថែមទាំងបានបង្ហាញពីបច្ចេកទេស បត់ បែនដ៏រស់រវើក និងទន់ភ្លន់ ក្នុងការរាំរបស់ខ្លួនថែមទៀតផង។ អ្វីដែលលេចធ្លោ និងអស្ចារ្យ ជាងគេនោះគឺ បើទោះបីជានាង ទើបតែមានអាយុ ១៥ ឆ្នាំ ប៉ុន្តែនាងអាចរាំបង្វិលខ្លួន បានពេញ រយះពេល ៤ ម៉ោង ដោយមិនវិលមុខ និង ពោរពេញដោយបច្ចេកទេស យ៉ាងរស់រវើក៕

/

/

/

/

រូបថតកាលពីនៅក្មេង

/

/

/

ប្រែសម្រួល៖ សិលាប្រភព៖ kenh14