នៅឆ្នាំ2003 ស្រ្តីZhou Shaoping អាយុ40ឆ្នាំរស់នៅAn Huyប្រទេសចិន បានចំណាយប្រាក់អស់5.000yuan(ប្រហែល767ដុល្លារ) ដើម្បីបូមAmazingelចូលក្នុងដើមទ្រូង។ នាងបានសង្ឃឹមថា ដើមទ្រូងរបស់នាងនឹងធំស្អាតជាងមុនដែលអាចធ្វើអោយនាងទាក់ទាញបាននូវកាចាប់អារម្មណ៍របស់បុរសៗក្រោយពេលសង្សារបានក្បត់។

ផលិតផល Amazingzel ប្រើសំរាប់បូមចូលដើមទ្រូង
ពីរឆ្នាំក្រោយមក នាងបានរៀបការនិងបង្កើតបានកូនស្រីមួយនៅឆ្នាំ2006។ នាងបានចាប់អារម្មណ៍ថាទឹកដោះរបស់នាងមានពណ៌លឿង ប៉ុន្តែមិនអាចឲកូនបោះបាន។ មិនយូរប៉ុន្មានកូនរបស់គាត់ក៏មានជំងឺស្លាប់អវៈយវៈខួរក្បាល។ ក្រុមគ្រូពេទ្យមិនច្បាស់ថាប្រភពនៃជំងឺបណ្តាលមកពីសារធាតុgel នៅក្នុងដើមទ្រូងនាងរឺក៏អត់ទេ។

នាង Zhou និងប្តីបានចំណាយនូវប្រាក់ជាច្រើនដើម្បីព្យាបាលជំងឺរបស់កូន។ បន្ទាប់មានរឿងនេះកើតឡើងអ្នកទាំងពីរចាប់ផ្តើមឈ្លោះប្រកែកគ្នា ហើយនៅពេលដឹងថាប្រពន្ធខ្លួនធ្លាប់ប្រើAmazingelចូលដើមទ្រូង បុរសជាប្តីបានទំលាក់កំហុសទៅលើប្រពន្ធនិងចុះចេញទៅ។ Zhouបាននិយាយថា នាងមានអារម្មណ៍ឈឺដើមទ្រូងប៉ុន្តែនាងមិនច្បាស់វាបណ្តាមមកពីgel បូមដើម្បីទ្រូងហ្នឹងរឺក៏អត់?
ដោយ៖ និស្ស័យប្រភព៖ k14