បើតាមរបាយការណ៍របស់ International Food Packaging Association បានអោយដឹងថាភាគច្រើននៃកំប៉ុងមីស្រុះ របស់ក្រុមហ៊ុនផលិតមីកំប៉ុងធំនៅៗនៅចិន មានប្រើជាតិគឺមី ដែលដាក់ក្នុងឡេលាបស្បែកធ្វើអោយស្បែក ស ដើម្បីរក្សាកំប៉ុងក្រដាស់អោយស្វិតធុន ហើយសារធាតុនេះត្រូបានគេប្រើប្រាស់ ហួសកំណត់ទៀតផង។/Dong Jinshi នាយករងរបស់ស្ថាប័នវាយតម្លៃបានប្រាប់ថា ធាតុគឺមីនេះមិនមែនដូចជាធាតុគឺមីផ្សេងដែលគេប្រើប្រាស់សម្រាប់រក្សាកំប៉ុងមីនោះទេ ទោះបីជាធាតុគឺមីប្រភេទនេះ អាចរក្សាកំប៉ុងមីអោយធុនបានល្អដូចចានពិតមែន ក៏វាមានគ្រោះថ្នាក់ណាស់សម្រាប់សុខភាពព្រោះ វាចូលទៅបំផ្លាញប្រព័ន្ធការពាររាងកាយរបស់មនុស្សយើង បើនិយាយទៅវាដូចជាមេរោគ HIV ដែរ។គេបានយកមីកំប៉ុង ៥៥ ប្រភេទខុសៗគ្នាមកពិសោធន៍ ដោយចេញជាលទ្ធផល អោយដឹងថាក្នុងនោះមាន ៣៦ ប្រភេទដែលរចនាកំប៉ុងមកមានស្រទាប់ ២ ជាន់ហើយមានប្រើប្រាស់ធាតុគឺមីប៉ះពាល់ដល់សុខភាព។ មិនត្រឹមតែមានបញ្ហានេះមួយទេ គឺនៅមានបញ្ហាមួយទៀតដែលជាបញ្ហាធំមួយដែលនោះគឺថាខាងក្រុមហ៊ុនផលិតមីភាគច្រើន បានប្រើប្រាស់ក្រដាស ដែលមានគុណភាពអន់មកប្រើប្រាស់ជាកំប៉ុងមី ហើយប្រើជាមួយសារធាតុគឺមី ដើម្បីធ្វើអោយវាស្វិតធុន និងត្រូវអស់ចំណាយតិច៕

ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes