ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាម្ចាស់ផ្ទះសំណាក់លំហែរកាយមួយកន្លែង បានចំណាយពេលដល់ទៅពេញមួយយប់ ពោលគឺ ដល់ទៅ ៨  ម៉ោងក្នុងការទទួលទានដំណេកលើពូករបស់ខ្លួនទាំងមិនបានដឹងថា ក្រពើកំណាចមួយក្បាលប្រវែងដល់ទៅជិត ៣ ម៉ែត្រ បានសម្ងំលាក់ខ្លួន  នៅក្រោមគ្រែរបស់គាត់សោះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

width=434

ជាការពិត​ លោក Guy Whittall វ័យ៤០ ឆ្នាំពិតជាមិនបានដឹងថា​ វាបានមកសម្ងំលាក់ខ្លួននៅទីនេះនោះទេ តែវេលាព្រឹកបន្ទាប់ ភាពភ្ញាក់ផ្អើលបានកើតមានឡើង ខណៈមិត្តស្នាក់នៅបន្ទប់ក្បែរនោះ  បានស្រែកឆោឡោ ខណៈភ័យស្ទើរភ័យលស់ព្រលឹង   នៅពេលបានឃើញវានៅក្រោមគ្រែទាំងព្រឹកព្រលឹមយ៉ាងដូច្នេះ។

width=426

ក្រោយមកក៏មានកិច្ចអន្តរាគមន៍ ដោយចាប់វាចេញពី Humani Lodge ប្រទេសស៊ីមបាវេរួចយកទៅដោះលែង ។  ដោយឡែក  មិនមានរបាយការណ៍ច្បាស់ការណ៍ណាមួយបានបញ្ជាក់អោយដឹងនោះទេ ថាតើ  ក្រពើកំណាចប្រវែងជិត  ៣  ម៉ែត្រមួយក្បាលនោះ អាចមកសម្ងំលាក់ខ្លួននៅក្រោមគ្រែនេះបានយ៉ាងដូចម្តេច៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ចោរស្ទើរភ្លើង ភ្លាត់ស្នៀតបាញ់ចំ ធ្លាយភ្នែកខ្លួនឯង ស្ទើរក្ស័យសង្ខារ ខណៈចេញធ្វើ សកម្មភាព- បាញ់បុរសម្នាក់ ដេកពេទ្យ ខណៈខ្វែងគំនិតគ្នា រឿងទ្រឹស្តី- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ សង្វេគចិត្ត (មានវីដេអូ)

ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ