អង់គ្លេស ៖​  ភាពជាម្តាយដែលមានកូនដល់ទៅ ៤ នាក់ នៅក្នុងនោះ មានកូនប្រុសវ័យ ១២ ឆ្នាំម្នាក់ និងមានឈ្មោះថា  Ajay បានបដិសេធជាដាច់ខាតក្នុងការទៅសាលារៀន ស្របពេលដែលវាគឺជាផលវិបាក  ដល់អ្នកម្តាយរូបនេះ ដែលមានឈ្មោះថា Mirinda Hammond ជាពលរដ្ឋរស់នៅក្នុងប្រទេសអង់គេ្លស។

លើសពីនេះទៅទៀត បើយោងតាមសម្តីស្រ្តីជាម្តាយរូបនេះ បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា   កាលពីពេលកន្លងទៅ  គាត់បានព្យាយាមជំរុញទឹកចិត្កកូនប្រុសដែលបានបដិសេធមិនទៅសាលារូបនេះជាញឺកញ៉ាប់ ដែលមានពេលខ្លះ គាត់បានព្យាយាមប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការដាស់គេអោយងើបពីដំណេក បង្ខំអោយទទួលទានអាហារពេលព្រឹក ញាត់គេចូលក្នុងឡានជាដើម តែដោយឡែក មកទល់នឹងពេលនេះ គាត់មិនអាចធ្វើបានដូចមុនទៀតនោះទេ ក៏ដោយសារតែ Ajay ធំធាត់ និង មានកំពស់ខ្ពស់ជាងគាត់ទៅទៀត។

width=477

គួរបញ្ជាក់ផងដែរថា កូនប្រុសដែលមិនចូលចិត្តទៅសាលារូបនោះ ក្រោយមកក៏បាននិយាយបញ្ជាក់ថា ៖  ខ្ញុំបានដឹងច្បាប់ទម្លាប់ហើយ ប្រសិនណាបើម៉ាក់នៅតែបន្តបង្ខំ វាយតប់ ឬរំលោភបំពានមកលើរូបខ្ញុំទៀត ម៉ាកនឹងអាចប្រឈមមុខចំពោះតុលាការ។

យ៉ាងណាមិញ  លោកស្រី Hammond ក៏បានបញ្ជាក់បន្ថែមថា លោកស្រីទទូចក្នុងការឡើងតុលាការដើម្បីស្នើសុំ​ ក៏ដូចជា ចង់បញ្ជាក់អោយច្បាស់ថាតើ លោកស្រីនិងមានទុក្ខទោសឬ ការដែលគ្រាន់តែចង់អោយកូនរបស់ខ្លួនទៅសាលារៀន ។  មិនត្រឹមតែប៉ុណ្ណោះ គាត់បានបញ្ជាក់ថា គាត់នឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព    ក៏ដូចជា ប្រើប្រាស់វិធីសាស្រ្តគ្រប់បែបយ៉ាង  ដើម្បីធានាអោយបានថា កូនប្រុសរបស់ខ្លួន បានទទួលការអប់រំ តាមប្រព័ន្ធស្តង់ដា ៕

ដោយ ៖ ពិសីប្រភព ៖ thisisplymouth