ដំបូលផ្សារទំនើបមួយ ក្នុងប្រទេសកាណាដា បានបាក់ធ្លាក់ចុះ បណ្តាលឱ្យមនុស្សជាច្រើននាក់ បានរងរបួស និងសង្រ្គោះចេញពីក្នុងផ្សារ។

ករណីគ្រោះថ្នាក់ខាងលើនេះ បានបង្កឱ្យមានការខាត់បង់នូវទ្រព្យសម្បត្តិ និងមានអ្នករងរបួសជាច្រើន ប៉ុន្តែមិនមាន នរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតនោះទេ។
យោងតាមមន្ត្រីប៉ូលិស បានឱ្យដឹងថា យើងមិនទាន់ដឹងថា មានមនុស្សប៉ុន្មានទេ រងរបួសក្នុងហេតុការណ៍មួយនេះ ប៉ុន្តែយើងបានធ្វើការសង្រ្គោះមនុស្សចេញពីផ្សារអស់ហើយ។
ប៉ូលិស បានបន្តឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះ យើងកំពុងតែធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត តែមិនទាន់មានពត៌មានច្បាស់ការណាមួយពីការបាក់រលំដំបូលផ្សារទំនើបនេះនៅឡើយទេ៕
សូមទស្សនា វីដេអូខាងក្រោម!!!
ដោយ៖ វណ្ណៈប្រភព៖ news.sky