ការប្រឆាំងជាមួយនិងជំងឺ មហារីក ត្រូវបានគេធ្វើតាមរបៀបផ្សេងៗ ប្លែកៗពីគ្នាដើម្បី ផ្តល់ដំណឹងនិងជួយទប់ស្កាត់ជំងឺនេះ អោយបានច្រើនជាងមុន ។  ហើយក្នុងនោះផងដែរ ការថតរូបស្រាត គឺពេញនិយមជាងគេ ក្នុងការទប់ស្កាត់និងប្រឆាំង ជំងឺមហារីកសុដន់ ។ថ្មីៗនេះ មានតារាស្រីរបស់ចិនជាច្រើន បានថតរូបអាក្រាតកាយ ដោយមានត្រឹមក្រណាត់បន្តិចបន្តួចប៉ុណ្ណោះ ដើម្បីបិទបាំង ។ ការថតរូបអាក្រាតនេះដែរ គឺជាការប្រឆាំង និងជំងឺមហារីកសុដន់ ដែលកើតឡើងចំពោះស្រ្តី ហើយពិបាកទប់ទល់ ដែលរៀបចំដោយ ទស្សនាវដ្ដីមួយរបស់ចិនឈ្មោះថា Trendshealth ។ដោយសារតែជំងឺ មហារីកសុដន់ ពិបាកនិងបញ្ចៀសផុត ដូចនេះពួកគេថតរូបនេះឡើង ដើម្បីប្រឆាំង និងជួយលើកទឹកចិត្ត ដល់អ្នកជំងឺទាំងអស់គ្នា ដើម្បីមានសង្ឃឹមនិងភាពរឹងមាំ រស់នៅតទៅទៀត ។ នៅខាងក្រោមនេះតារាស្រីទាំងនោះមានដូចជា Boi Na Yao, Wang Lee Kun,Zhang Dao ជាដើម ៕

The
 
The
The
The
The
The
The
The
ដោយ ៖ លីលីប្រភព ៖ k14