រថយន្ត Rolls Royce ស្រមោលខ្មោច ឬ Rolls Royce GHOST ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្តដ៏ទំនើប ដែលមានរាងប្លែក ស្រស់សង្ហា ធំ ធន់មាំ ទាក់ទាញ ធំទូលាយ ងាយស្រួលបើកបរផ្លូវឆ្ងាយ បានដោយសុវត្ថិភាព បានមកដល់កម្ពុជាហើយ។
រថយន្ត Rolls Royce GHOST ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងប្រណិត ទាំងរូបរាងខាងក្នុង និងខាងក្រៅដែលបានបំពាក់ជាមួយនឹងបច្ចេកវិជ្ជាថ្មី មាន១២ម៉ាស៊ីន ស៊ីសាំង៦.៦លីត្រ/១០០គ.ម មានទ្វារ ៤ និងមានកន្លែងអង្គុយខាងក្នុងធំទូលាយប្រកបដោយផាសុខភាព។
ជាពិសេស រថយន្ត Rolls Royce GHOST មានបំពាក់ប្រព័ន្ធ ការពារសុវត្ថិភាពខ្ពស់ ពោងការពារសុវត្ថិភាព ប្រព័ន្ធ ABS កៅអីសុវត្ថិភាព សំរាប់កុមារ កញ្ចក់ការពារពន្លឺ ពីកំដៅព្រះអាទិត្យ និង មានតំលៃប្រហាក់ប្រហែល ៤៩០,០០០ដុល្លារ ($490,000)។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!!




ដោយ៖ វណ្ណៈប្រភព៖ khmer24