រូបថតថ្មីៗចុងក្រោរបស់ Lady Gaga ត្រូវបានគេប្រទះឃើញថាជិះរទេះថ្មីដែលដាក់ស្បែកក្រណាត់ម៉ូតដ៏ល្បីគឺ LV បន្ទាប់ពីកៅអីរុញមាសទំហំ 24 ការ៉ាត់របស់នាងបានបង្ហាញ ។
ប្រភពព័តមានក៏បានប្រាប់ដែរថាកាលពីថ្ងៃ អង្គារ សប្តាហ៍មុនក្នុងពិធីខួបកំណើតរបស់មិត្តប្រុសនាងលោក Taylor Kinney គេក៏បានឃើញនាងជិះកៅអី LV ដែរគ្រាន់តែម៉ូតផ្សេង ។គួរបញ្ជាក់ផងដែរថា Lady Gaga បានធ្លាក់ខ្លួនជិះកៅអីរុញនេះដោយសារតែរបួសវះកាត់របស់នាងមិនទាន់ជាសះស្បើយនៅឡើយ គ្រូពេទ្យបានប្រាប់ថានាងនឹងត្រូវជិះកៅអីរុញនេះរយះពេល ៧ ខែទំរាំតែមុខរបួសនាងជាសះស្បើយ នឹងអាចដើរបានវិញធម្មតា ៕

ដោយ ៖ លីលីប្រភព ៖ k14