ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃទារិកាម្នាក់ ដែលបានកើតមក មានទម្ងន់ធ្ងន់ខុសប្លែកពីធម្មតានោះ  គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង។

width=450

ទារកដែលមានទម្ងន់ធ្ងន់នោះ គឺមានឈ្មោះ Jasleen មានបានកើតនៅថ្ងៃសុក្រ នៅក្នុងមន្ទីរពេទ្យ Leipzig ប្រទេសអាឡឺម៉ង់។ លោកគ្រូព្យ ក្នុងមន្ទីរពេទ្យខាងលើ  បាននិយាយថា អ្នកម្ដាយរបស់ទារកនេះ គឺនាង Maria មានវ័យ ៣១ឆ្នាំ​​ មានសុខភាពល្អ បន្ទាប់ពីគេបានផ្ដល់កំណើត ដល់ទារក ដែលមានទម្ងន់ធ្ងន់បែបនេះ ពោលគឺទារិកានេះ មានទម្ងន់ ៦.១១​គីឡូក្រាមនិង ប្រវែង ៥៧.៥សង់ទីម៉ែត្រ។

width=450

width=450

មន្ទីរពេទ្យ ដែល​ Jasleen បានកើត

ក្រុមគ្រូពេទ្យ ក៏បានសសើរពីភាពអស្ចារ្យ នៃម្ដាយនេះផងដែរ​ ខណៈដែលម្ដាយរូបនេះ មិនបានវះកាត់ទេ នៅពេលដែលសម្រាលកូនេះ។ ជាមួយគ្នានេះផងដែរ Jasleen ត្រូវបានក្លាយជាទារក ដែលធំជាងគេ ក្នុងប្រទេសអាឡឺម៉ង៕

ដោយ៖ រដ្ឋាប្រភព៖ dailymail