Angie Gomez អាយុ ១៩ឆ្នាំ មកពី Texas អាមេរិក ដែលធ្លាប់ត្រូវបានជ្រើសរើសជា ក្សត្រីProm ប្រមូលបានប្រាក់ដល់ទៅ ១៧.០០០ដុល្លារអាមេរិក បន្ទាប់ពីប្រកាសថាខ្លួនមានជម្ងឺមហារិកគ្រាប់ឈាម។
ចាប់តាំងពីខែមករា ឆ្នាំ ២០១១ Angie បាននិយាយប្រាប់អ្នករាល់គ្នាថា ខ្លួនកើតជម្ងឺមហារីកគ្រាប់ឈាម និងអាចរស់នៅបានត្រឹមតែ ៦ខែទៀតប៉ុណ្ណោះ។ ព័ត៌មាននេះបានធ្វើអោយអ្នករាល់គ្នាមានការអាណិតអាសូរនាងយ៉ាងខ្លាំង និងបានឧបត្ថម្ភយ៉ាងច្រើនដល់នាង។
Angie បានទទួលប្រាក់ឧបត្ថម្ភតាមរយៈមូលនិធិមនុស្សធម៌មួយដែលត្រូវបានបង្កើតឡើងនៅលើអ៊ីនធើរណែត។ មនុស្សរាប់រយនាក់បានចូលរួមជួយដល់ Angie ក្នុងការរៃអង្គាសប្រាក់មនុស្សធម៌នេះ។
ជាងនេះទៅទៀត នៅពេល Angie និយាយប្រាប់មិត្តភ័ក្ដនៅសាលា Da Vinci របស់ខ្លួនថា នាងនឹងមិនអាចចូលរួមក្នុងពិធី prom បញ្ចប់ការសិក្សា ដោយសារតែត្រូវទៅព្យាបាលជម្ងឺពេលនោះមិត្តភ័ក្ដរបស់នាងក៏បានធ្វើពិធីរៃអង្គាសប្រាក់អោយនាង។
យោងតាមការស្រាវជ្រាវរបស់នគរបាល ពុំមានឈ្មោះអ្នកជម្ងឺ Angie Gomez នៅក្នុងមន្ទីរពេទ្យណាមួយនោះទេ ក្នុងរយៈពេល ១០មកនេះ។ ក្រោយមក នគរបាលក៏បានរកឃើញការពិត នៅពេលបានត្រួតពិនិត្យគណនីធនាគាររបស់នាង។
ក្រោយមក នាងក៏ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមសមត្ថកិច្ចបានរកឃើញភ័ស្ដុតាងជាក់ស្ដែងAngie Gomez ត្រូវទទួលទោសពីបទបោកប្រាស់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ K14