អាហ្វិ្រក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ នៃសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ថា កូនសត្វដាយណូស័រដ៏ចម្លែកមួយ​ ត្រូវបានគេរកឃើញក្នុងព្រៃមួយ នៅឯប្រទេសអាហ្វ្រិកខាងត្បូង។

width=457

តាមការអោយដឹងពីលោក Paul Sereno សាស្រ្ដាចារ្យនៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានអោយដឹងថា កូនសត្វដាយណូស័រចម្លែកនោះ គឺមានឈ្មោះថា Pegomasax africanus ដែលតាមពិតទៅ សត្វនេះត្រូវបានគេរកឃើញតាំងពីឆ្នាំ ១៩៦០​ ម្លេះ ហើយទើបតែពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានយកលលាដ៍ក្បាលរបស់វា មកធ្វើការពិសោធន៍ជាថ្មី។

ការពិសោធន៍ បានបង្ហាញថា សត្វដាយណូស័រនេះ គឺមានប្រវែងដងខ្លួនប្រហែល ២feets មានរោមដូចសត្វកាំប្រម៉ា ចង្កូមវែងៗមុតស្រួច និងមានទំងន់ប្រហាក់ប្រហែលទៅនឹងសត្វឆ្មាដែលយើងចញ្ចឹមក្នុងផ្ទះរាល់ថ្ងៃ។ ការបង្ហាញលលាដ៍ក្បាលពីសត្វនេះដដែល គឺថា វាជាសត្វដែលធា្លប់មានជីវិតរស់រាន នៅលើផែនដីយើងតាំងពី ២០០ លានឆ្នាំមុនម្លេះ។

width=457

យោងតាមការពិសោធន៍ ក៏ដូចជាការសន្និដ្ឋានរបស់ ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា រយៈដ៏យូរខាងមុខទៀត ពពួកសត្វទាំងអស់នេះ នឹងអាចកើតមានឡើងលើភពផែនដីយើងសារជាថ្មីទៀត។ នេះជាវីដេអីក្លីបដែល បង្ហាញពីទំរង់នៃលលាដ៍ក្បាលកូនសត្វដាយណូស័រនោះ សូមចុចដើម្បីមើល៕

 

ដោយ៖ រក្សា ប្រភព៖ dailymail