ចិន៖​ យោងតាមកាសែត ឬគេហទំព័រហ្វេសប៊ុក (fece book) យើងឃើញថាការធ្វើអត្តឃាតនៅប្រទេសចិន មានស្ទើរតែរៀងរាល់ខែ។ ជាឧទាហរណ៍៖​ ក្រុមហ៊ុន Foxconn មួយនេះមានកម្មករបានធ្វើអត្តឃាតខ្លួន​ឯង មិនតិចជាង ១៥ នាក់ទេ គិតត្រឹមខែមីនា ឆ្នាំ ២០១០។ ថ្មីៗនេះក្រុមហ៊ុនដដែលនេះ ក៏មានបុគ្គលម្នាក់ទៀតហើយ ដែលបានលោតសម្លាប់ខ្លួនពីអាគារក្រុមហ៊ុន។width=444width=444តាមប្រភពពត៌មានពីក្រុមហ៊ុនបានអោយដឹងថា លោក Xie ដែលមានអាយុ ២៣ ឆ្នាំបានលោតសម្លាប់ខ្លួនពីអាគារដែលគាត់បានស្នាក់នៅ ដែលស្ថិតនៅជាប់អាគាររោងចក្រ Foxconn នេះឯង។ សូមបញ្ចាក់ផងដែរថា​​ ក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនរោងចក្រ ផ្គត់ផ្គង់ដ៏ធំមួយដែលផលិត និងផ្កត់ផ្គង់នូវទូរស័ព្ទជាច្រើនម៉ាកដូចជា Motorola, Nokia, Microsoft, HP, NintendoDell និង Sony ផងដែរ។​ ក្រុមហ៊ុននេះទៀតសោតក៏មានបុគ្គលិក និងកម្មករចំនួន ៩០០,០០០នាក់ដែលកុំពុងធ្វើការទីនោះ។width=457width=455តាមប្រភពដដែលបានអោយដឹងថា លោក Xie ក៏ជាបុគ្គលិកនៃក្រុមហ៊ុន FoxConn នេះដែរ។គួររំលឹកសារជាថ្មីផងថា មុនគាត់ធ្វើអត្តឃាតប៉ុន្មានថ្ងៃ លោក​​ Xie បានសម្ដែងការមិនចិត្តទៅនឹងប្រធានក្រុមហ៊ុន FoxConn ព្រោះប្រធានក្រុមហ៊ុនមួយនេះបានសន្យា ថានឹងស្វែងរកកម្មករបន្ថែមទៀតដើម្បី​ជួយកាត់បន្ថយ ការធ្វើការហួសកម្លាំង នៃពលករក្នុងរោចក្រពេលបច្ចុប្បន្ន។តែអ្វីដែលគួរអោយសោកស្ដាយគឺប្រធានក្រុមហ៊ុននេះមិនបានធ្វើដូចសម្ដីទេ។នេះគឺជាវីដេអូក្លីបមួយដែលបង្ហាញពីស្រ្ដីម្នាក់ដែលបានធ្វើអត្តឃាតខ្លួនហើយមិនស្លាប់ ដោយសារតែការបើកប្រាក់ខែមិនបានពីក្រុមហ៊ុន FoxConn នេះ។​ នាងបាននិយាយដូចនេះថា៖​ សូមចុចដើម្បីស្ដាប់៕

ដោយ៖ សារិនប្រភព៖ fandaily