ព័ត៌មានកំសាន្ត ៖ បណ្តាតារាស្រីប្រទេសចិន មួយចំនួនបានផ្អើលនាំគ្នាលេងល្បែងកំសាន្តមួយតាម ប្រព័ន្ធអិនធើណេត ដើម្បីសរបញ្ជាក់អោយឃើញថា ខ្លួនពិតជាមានរាងស្គមស្អាត ពិតប្រាកដមែន។

/

សេចក្តីរាយការណ៍ ពីទំព័រ អាស៊ីវ័ន​អោយដឹងថា បណ្តាស្រីប្រទេសចិនដែលបានចូលរួមលេងល្បែង ប្រភេទនេះ រួមមានដូចជា នាង Yang Mi, Jenny Zhang, Xu Fei និងមានមួយចំនួនផ្សេងទៀតបាន ចូលរួមលេងល្បែងកំសាន្ត យកដៃបិទផ្ចិត ដើម្បីធានា និងបញ្ជាក់អោយបានថាពួកគេអាចធ្វើបាន ឬក៏យ៉ាងណា ក្នុងករណី ពួកគេអាចធ្វើបាន នោះបានន័យថា ពួកគេពិតជាមានរាង   ស្រឡូន ស្អាត មិនសូវជាធាត់នោះឡើយ ។

/

ដើម្បីបញ្ជាក់បាន​ថា អ្នកមានរាង ស្អាត លក្ខខ័ណ្ឌ ក្នុងការ  លេងល្បែងកំសាន្តប្រភេទនេះគឺ   នារីៗ ត្រូវតែយកដៃឆ្វេងឬស្តាំ ព័ន្ធទៅក្រោយខ្នង ព័ន្ធមកចាប់ ឬប៉ះ ផ្ចិតរបស់ខ្លួន ។    សេចក្តីរាយការណ៍ ពីសារព័ត៌មានចិន បញ្ជាក់បានថា បណ្តាតារាស្រីចិនភាគច្រើន បានលែងល្បែងកំសាន្តមួយនេះនៅ គ្រប់ទីកន្លែងដូចជា ក្នុងផ្ទះ ក្នុងភោជនីយដ្ឋាន ឬនៅតាមទីសាធារណៈ  ជាដើម  ។​  មិនត្រឹមតែមាន ការចួលរួមលេងពីសំណាក់តារាស្រីចិនតែប៉ុណ្ណោះទេ តែនៅក្នុងនោះ គេ ក៏ឃើញមាន បងប្អូនប្រជា ជនចិនចូលរួមលេងដូចគ្នាដែរ ខណៈពលរដ្ឋចិន មួយចំនួនបានលើកឡើងអោយដឹងថា ៖ ខ្លួនមាន ភាពអៀនខ្មាស់ ស្របពេលមួយចំនួនផ្សេងទៀត    បញ្ជាក់ ថា គួរអោយអស់សំណើច  ទោះជាយ៉ាង ណាក៏ដោយចុះ ក្រុមបុរសមួយចំនួន មានបំណងចង់ចូលរួមលេងដូចគ្នាដែរតែបើតាមនឹកគិតទំនង ជាមិនជោគជ័យដូចនារីៗនោះទេ ព្រោះថា  បុរសៗ មាន   ក្បាល ពោះ ហេតុតែចូលចិត្ត ទទួលទាន សុរា នោះអី ៕

/

/

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន