ភ្នំពេញៈ កាលពីឆ្នាំ២០១១ គេបានសង្កេតឃើញថា តារាសម្តែងរាង តូចច្រឡឹងសម្បុរ ខ្មៅស្រអែម ពៅ លីដា ធ្លាប់បានសម្ញែង ជាមួយភាពហ៊ឺហារ ដោយរៀបចំ កម្មវិធីជប់លៀង ខួបកំណើតជាលក្ខណៈ ទ្រង់ទ្រាយធំ ចាយលុយខ្ទង់ ម៉ឺនដុល្លារ នៅវិមានចរណៃ នៃសាលមហោស្រពចេនឡា ។ ពេលនោះ ភ្ញៀវកិត្តិយស ដែលបានចូលរួម សង្កេតឃើញ លោក យូ ឌីស្កូ បានរត់ខ្វែងដៃខ្វែងជើង ជួយចាត់ចែង ក្នុងពិធីខួបនោះ ហើយត្រូវគេសង្ស័យថា អ្នកទាំងពីរមាន ស្នេហាលាក់កំបាំង ពីមហាជន និងបានធ្វើឲ្យ អ្នកសិល្បៈរួម អាជីពជាច្រើន លាន់មាត់សរសើរនាង មិនដាច់ពីមាត់។

ដោយឡែក នៅក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ ទស្សនិកជន ពុំបានឃើញពី ភាពហ៊ឺហារ ស៊ីវិល័យរបស់ តារាស្រីញញឹម ស្រស់រូបនេះ ចាយលុយរាប់ម៉ឺនដុល្លារ រៀបចំកម្មវិធីខួប កំ-ណើតធំដុំ ដូចមុនទេ។ ផ្ទុយទៅវិញ គេនៅពេលថ្មីៗនេះ ស្រាប់តែគេឃើញ រូបភាពរបស់នាង រៀបចំកម្មវិធី ជប់លៀងតូចមួយ ជាមួយមិត្តរួមអាជីព ដោយស្ងាត់ៗ និងបានបង្ហោះ រូបភាពនៅលើ បណ្តាញទំនាក់ទំនង សង្គម Facebook ខុសប្លែកពីឆ្នាំមុន ដែលនាងទើបតែ ចាប់ផ្តើមមាន ប្រជាប្រិយភាព ក្នុងវិស័យសិល្បៈតែ ខំប្រឹងបង្អួត ពីភាពហ៊ឺហារ ។

នៅក្នុងឆ្នាំនេះ ពិធីការិនីដែល ពុំទាន់មានទ្រនំច្បាស់ កញ្ញា ពៅ លីដា ហាក់ដូចជាមិនសូវ មានយីអ៊ុនទាល់ តែសោះ ទាំងការងារ និងរឿងស្នេហា ដោយមានប្រភព ក្រៅផ្លូវការ មួយបង្ហើបប្រាប់ថា នាងបានជួប ស្នេហ៍ប្រះស្រាំ ជាមួយបុរស កំពូលស្នេហ៍ ជាអ្នកមានទ្រព្យ ចាំជួយទំនុកបម្រុងនាង ឲ្យរស់នៅក្នុងជីវភាព ហ៊ឺហារនោះហើយ។ដូច្នេះបានជាកម្មវិធី ខួបកំណើតនាងឆ្នាំនេះ ក៏ត្រូវប្រែក្លាយ មករៀបចំធម្មតាៗ ព្រោះតែគ្មាន អ្នកចាំជួយឧបត្ថម្ភ ពីក្រោយខ្នង ឲ្យលុយរាប់ម៉ឺន រៀបចំកម្មវិធី អញ្ជើញអ្នកសិល្បៈ ចូលរួមរាប់រយនាក់ ដូចមុនទៀតទេ ។

LookingTODAY បានទាក់ទងទៅស្រីស្រស់ ពៅ លីដា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣នេះ ដោយនាងបាន លើកទូរស័ព្ទ ហើយប្រាប់យ៉ាងខ្លីថា បងពេលនេះខ្ញុំ រវល់ចាំទាក់ទង មកពេលក្រោយទៀតចុះ រួចនាងក៏បិទ ទូរស័ព្ទតែម្តងទៅ..៕

width=500

width=500

width=500

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល