ជប៉ុន៖ បើតាមការអោយដឹងពីគេហទំព័រ rocketnews ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្លីបរាត្រីកំសាន្ដ ដែលមានលក្ខណៈអាក្រាតកាយ របស់ក្រុមយុវវ័យ របស់ជប៉ុន ពេលនេះហាក់បីដូចជា មានការថយចុះច្រើន។

គួររំលឹកផងដែរថា បន្ទាប់ពីបញ្ចប់សង្រាមលោកលើកទីII ការកំសាន្ដក្នុងក្លឹបរាត្រី នៃប្រទេសមួយនេះ ហាក់បីដូចជាទទួលយកច្រើនពីប្រទេសអាមេរិក ឬក៏ត្រូវបានគេដាក់ឈ្មោះថា ជប៉ុនអាមេរិក ក្លឹបអាក្រាតកាយ (Japan, American-style striptease clubs)។ ការទទួលឥទ្ធិលនៃភាពសប្បាយពីសហរដ្ឋអាមេរិកនេះ គេឃើញថា វាមានរយៈពេលវែងគួរសម ពោលគឺរហូតមកដល់ពាក់កណ្ដាលសតវត្សរិ៍ នៃការរីកចម្រើនសេដ្ឋកិច្ចខំា្លង ក្នុងប្រទេសនេះ ដែលអ្នកខ្លះ គេអាចសន្និដ្ឋានថា វាមានប្រហែលជា ២០០ ក្លឹបឯណ្ណោះ នៅក្នុងទីក្រុងធំៗចំនួន ពីរ ឬបី។
បន្ទាប់ពីការយល់ដឹង ដោយខ្លួនយុវវ័យផ្ទាល់ និងមានការចូលរូមចំណែក នៃពួកក្រុមឃ្លាំមើលភាពស៊ិចរបស់យុវវ័យ ពីក្រសួងអប់រំមក គេឃើញថា ការកំសាន្ដ និងស៊ិចស៊ីខំា្លងពីសំណាក់ក្រុមយុវវ័យហាក់បីដូចជា ត្រូវបានថយចុះជាបន្ដបន្ទាប់៕
ដោយ៖ វត្ដីប្រភព៖ rocketnews