វិស័យកីឡាបាល់ទាត់អាហ្វ្រិក បានផលិត និង បង្វឹកកំពូលកីឡាករល្អៗ ជាច្រើនដែលល្បីជោគជ័យពេញទូទាំងពិភពលោក ។ ពេលនេះចូលមកដល់កំពូលកីឡាករទាំង ៥ ដែលចេញពីអាហ្វ្រិកហើយល្បីនៅ Premier League ៖

5. Jay-Jay Okocha ជាកីឡាកររបស់ Bolton ក្នុងឆ្នាំ ២០០២ ដល់ ២០០៦ ។

/4. Lucas Radebe ក្នុងកំឡុងឆ្នាំ ១៩៩០ ដល់ ២០១០ Radebe ធ្វើជាមេក្រុម ហើយបានដឹកនាំ និង ជួយក្រុម Leed United ទទួលបានលេខ ៤ ម្តង លេខ ៣ ម្តង នៅ​ Premier League ហើយក៏បានទៅលេងនៅ Champion League ទៀតផង ។

/3. Yakubu Aiyegbeni លេងអោយក្រុម Portsmouth, Middlesbrough និង Everton ក្នុងរយៈពេល ៨ ឆ្នាំ Yakubu ស៊ុតបាល់បានច្រើនមិនតិចទេ ។

/2. Nwankwo Kanu​ ជាកីឡាកររបស់ Arsenal ក្នុងពេលនៅ Arsenal គេបានឈ្នះពានរង្វាន់Premier League ២ ដង FA CUP ២ ដង ។

/1. Didier Drogba អស់លោកអ្នកពិតជាបានស្គាល់ព្រោះ Drogba ល្បីខ្លាំងណាស់នៅអង់គ្លេសជាកីឡារបស់ Chelsea ចូលរួមសំរេចបំណងរបស់ Chelsea រាប់មិនអស់ទេ ហើយក៏ត្រូវបានChelsea លើកជាកីឡាលេងល្អបំផុតក្នុង ៥០ ឆ្នាំចុងក្រោយរបស់ Chelsea ៕/

 

ដោយ ៖ កុសលប្រភព ៖ k14