ជាធម្មតា កន្លែងសា្នក់នៅឬ កន្លែងធ្វើការរបស់អ្នកតែងតែមានភាពរញ៉េរញ៉ៃខ្លះ ដោយសារតែ
  • សៀវភៅ គ្រែ​ តុ ទូ ខោអាវ និងសម្ភារៈ​ប្រើប្រាស់របស់អ្នកផ្សេងៗទៀត។​ ផ្ទុយមកវិញបើអ្នកចេះរៀបចំវាអោយមានសណ្តាប់ធ្នាប់នោះ វានឹងក្លាយទៅជាកន្លែងដែលគួរអោយចង់រស់នៅ ដោយពេញចិត្តទៀតផង។ ជាឧទាហរណ៍ ដូចជាការព្យួរសម្ភារៈនៅជ្រុងម្ខាងណាមួយនៃផ្ទះឬ កន្លែងធ្វើការរបស់អ្នក អោយមានរបៀបរៀបរយ។​​ ម្យ៉ាងទៀត​ អ្នកក៏អាចបិទភាពរូបផ្សេងៗដែលអ្នកគិតថា វាជារូបដែលអ្នកឬ គ្រួសារអ្នកចាប់អារម្មណ៍។
  • width=421

width=420

លោកសាស្ត្រាចារ្យ Caroline Clifton-Mogg ជាអ្នកនិពន្ធនិង រចនាម៉ូដដ៏ឆ្នើមម្នាក់បានមានប្រសាសន៏ថា៖ ការរៀបចំសម្ភារៈ និង របស់របរប្រើប្រាស់ ដាក់ក្នុងជ្រុងតូចណាមួយក្នុងផ្ទះឬ​ កន្លែងធ្វើការរបស់អ្នក​ អោយមានសោភ័ណ្ឌភាព​​ និងមានរបៀបរៀបរយអាចជួយអោយអ្នកមានអារម្មណ៍ស្រស់ថ្លាក្នុងការ​រស់​​​នៅ និងចង់ធ្វើការបំផុត។ ដូច្នេះអ្នកអាចទទួលបានជោគជ័យ និងអាចយកឈ្នះ ៥៤ភាគរយ លើអ្នកដែលមិនបានរៀបចំកន្លែងអោយមានសណ្តាប់ធ្នាប់ល្អ។

 width=417

width=420

  • ជាការពិតណាស់ ទោះបីកន្លែងរស់នៅរបស់យើងតូចក៏ពិតមែន តែបើយើងចេះរៀបចំអោយមានសណ្តាប់ធ្នាប់ល្អនោះ វានឹងក្លាយជាកន្លែងគួជាទីទាក់ទាញ ទាំងខ្លួនឯងផង និងអ្នកដ៏ទៃផង។​ ដូច្នេះយើងនឹងអាចក្លាយជាមនុស្សដែលត្រូវបានគេវាយតំលៃថា ជាមនុស្សចេះរៀបចំខ្លួន ជាមនុស្សមានវិន័យល្អគួរជាទីរាប់រក។​ ព្រមទាំងអាចទទួលបានជោគជ័យគ្រប់ភារកិច្ច៕
  • ដោយ៖ សារិនប្រភព៖ bangkokpost.com