ស្ដ្រីភាគច្រើន តែងមានការចាប់អារម្មណ៍ទៅលើប្រភេទបុរសដែលមានការជឿជាក់ និងគោរពចំពោះខ្លួនឯងខ្ពស់។
ជាក់ស្ដែង មនុស្សដែលមានចរិតមិនសូវគោរព ឬជឿជាក់លើខ្លួនឯង ពួកគេតែងតែលាក់បាំង ឬក៏កែប្រែអារម្មណ៍ពិតរបស់ខ្លួន នៅពេលដែលអាចធ្វើទៅបាន។ ប្រការនេះនឹងបង្កជាឧបសគ្គដល់សុភមង្គល់គ្រួសារ។

នៅក្នុងការស្រាវជ្រាវមួយបានអោយដឹងថា ជាមធ្យម ប្រហែល ១ឆ្នាំ កម្រិតនៃការមិនពេញចិត្ដចំពោះជីវភាពអាពាហ៍ពិពាហ៍របស់មនុស្សប្រភេទនេះ កាន់តែថយចុះ គួរអោយកត់សម្គាល់។
ដូច្នេះប្រសិនអ្នកមានបំណងស្វែងរកដៃគូជីវិត ចូរកុំគិតដល់មនុស្សដែលមានលក្ខណៈមិនគោរព ឬមិនមានភាពជឿជាក់លើខ្លួនឯង។ ជីវិតអាពាហ៍ពិពាហ៍នាពេលអនគតរបស់អ្នក អាចនឹងជួបបញ្ហាធំ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ LD