ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានក្រោកអង្គុយនៅក្នុងក្តារមឈូសរបស់គេ និងបានសួររកទឹកផឹកបន្ទាប់មកក៏បានស្លាប់ទៅវិញ នេះបើយោងតាមគេហទំព័រពត៌មានរបស់ប្រទេសប្រេស៊ីល។នៅក្នុងករណីនេះ វាគឺជារឿងមួយដែលមិនគួរអោយជឿ បើយោងតាម ORM បានអះអាងអោយដឹងថា ក្មេងប្រុសនេះមានឈ្មោះ Kelvin Santos បានស្លាប់កាលពីសំរាកព្យាបាលជំងឺរលាកសួតនៅឯមន្ទីរពេទ្យ Belem ភាគខាងជើងប្រទេសប្រស៊ីល។ ក្មេងនេះត្រូវបានគេប្រកាសអោយដឹងថាបានស្លាប់កាលពីថ្ងៃសុក្រ ម៉ោង៧និង៤០នាទីល្ងាច ហើយសាកសពរបស់គេបានបញ្ជូនមកគ្រួសារដោយការខ្ជប់និងកញ្ជប់ផ្លាស្ទិច។
ក្មេងប្រុសដែលបានស្លាប់និងមានឈ្មោះថា Kelvin Santosគ្រួសារក៏ដូចជាបងប្អូនរបស់ក្មេងប្រុសនេះសោកសង្រេងយ៉ាងខ្លាំងខណៈពេលដែលសាកសពបានដាក់ចូលទៅក្នុងក្តារមឈូស។ ប៉ុន្តែមុនមួយម៉ោងក្នុងពេលដែលធ្វើពិធីបញ្ជុះសពកាលពីថ្ងៃបន្ទាប់គីថ្ងៃសៅរ៏ រំពេចនោះក្មេងប្រុសក៏បានងើបអង្គុយនៅក្នុងក្តារមឈូសរបស់គេ ហើយបាននិយាយថា៖ ប៉ាប៉ា អោយកូនសុំញ៉ាំទឹកបន្តិច។ ឪពុករបស់ក្មេងប្រុសនោះដែលមានឈ្មោះថា Antonio Santos បាននិយាយថា៖ ពេលនោះអ្នកទាំងអស់គ្នាបានស្រែកឡើង ខណៈពេលដែលរឿងមិនគួរអោយជឿនេះបានកើតឡើងហើយក៏បានសង្ឃឹមថាគេនិងបានរស់ឡើងវិញតែជាអកុសលក្មេងតូចនោះក៏បានស្លាប់សាជាថ្មី។ ឪពុករបស់គេបានប្រញាប់ប្រញាល់នាំគេទៅមន្ទីរពេទ្យសាជាថ្មី ក៏ប៉ុនែ្តលោកវេជ្ចបណ្ឌិតបានអះអាងថា គេគ្មានសញ្ញាណាដែលនៅមានជីវិតនោះទេ។ គ្រួសាររបស់គេបានពន្យារពេលក្នុងការបញ្ជុះសពដោយសង្ឃឹមថា គេនិងអាចរស់សាជាថ្មីម្តងទៀត។
ឪពុករបស់ក្មេងប្រុសនោះបានអះអាងថាការស្លាប់ក្មេងជាការធ្វេសប្រហែលរបស់គ្រូពេទ្យឪពុរបស់គេបាននិយាយអោយដឹងថា ការស្លាប់របស់កូនគាត់គឺជាការធ្វេសប្រហែលរបស់លោកវេជ្ជបណ្ឌិត ដែលមកទល់នឹងពេលនេះលោកបានដាក់ពាក្យបណ្តឹងស្នើសុំអោយក្រុមមន្ត្រីប៉ូលីសធ្វើការស៊ីបអង្កេតទាក់ទងនិងការស្លាប់របស់កូនគាត់៕
ដោយ ៖ ចាន់ណាប្រភព ៖ dailymail